ប្រាសាទកោះកេរ

ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប និងជារមណីយដ្ឋានអង្គរ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេកដែលមានប្រជាជនរស់នៅតិចតួច។ ជម្រកជាង១៨០ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារដែលមានផ្ទៃដី ៨១គីឡូម៉ែត្រការ៉េ ។ តំបន់មិនទាន់ត្រូវបានដោះមីនទាំងស្រុងនោះទេ។ ព័ត៌មានសង្ខេប ប្រាសាទកោះកេរ្តិ៍, ឈ្មោះ: … ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥Continue reading “ប្រាសាទកោះកេរ”

មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? 

មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ?  សេចក្តីអធិប្បាយ សង្គមមនុស្សមានការវិវត្តផ្លាស់ប្តូរឥតឈប់ឈរ បង្កើតបានជាព្រឹត្តិការណ៍ផ្សេងៗ ប្លែកៗទៅតាមសម័យកាល។ អ្នកនិពន្ធដែលបាន ស់នៅឆ្លងកាត់សម័យកាលនោះបានខិតខំ ចងក្រងជាកម្រងរឿង ព្រេង រឿងប្រលោមលោកនានា ឲ្យសមស្របទៅតាមព្រឹត្តិការណ៍ទាំងនោះដែរ ដើម្បីឲ្យអ្នកអានបានស្គាល់ ហើយបានផ្ដល់ចំណេះដឹងបញ្ហាទាក់ទងនឹងជីវភាពរស់នៅនាសម័យនោះ។ ដោយបានមើលឃើញគុណតម្លៃអក្សរសិល្ប៍បែបនេះហើយ ទើបមានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ?  ដើម្បីជាជំនួយក្នុងការបកស្រាយគំនិតប្រធានឲ្យកាន់តែមានអត្តន័យក្បោះក្បាយថែមទៀតនោះ យើងគប្បីស្វែងយល់ពីពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យ “ អក្សរសិល្ប៍ ” គឺជាកម្រងអត្ថបទទាំងឡាយណាដែលបានលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយស្រប ទៅតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ។ រីឯ “ តថភាពសង្គម ” មានន័យថា ជារឿងពិតដែលមាននៅក្នុងសង្គម ដូចនេះប្រធានមានន័យថាកម្រងអត្ថបទទាំងឡាយណាដែលបានលើកយកបញ្ហាមនុស្សមកចោទ និង ដោះស្រាយតាមសិល្ប៍វិធីអ្នកនិពន្ធ គឺជារឿងពិតដែលស្របតាមសិល្ប៍ វិធីរបស់អ្នកនិពន្ធពិតមែន ។ ជាការពិតណាស់អ្នកនិពន្ធ គឺសុទ្ធតែបានរស់នៅឆ្លងកាត់សម័យ កាលក្នុងសង្គមណាមួយជានិច្ច ហើយរាល់បាតុភូត ឬព្រឹត្តិការណ៍នានា មិនអាចឆ្លងផុតពីក្រសែភ្នែកដ៏វាងវៃរបស់គាត់ឡើយ។ ពិតមែនហើយថា អត្ថបទរឿងរ៉ាវខ្លះ ហាក់ដូចជានិយាយប្រឌិត ហួសហេតុខុសពីរឿងពិត ប៉ុន្តែយើងគួរចាត់ទុកថាសិល្ប៍វិធីរបស់អ្នកនិពន្ធ គឺគាត់ត្រូវតែបញ្ចេញ បញ្ចូលខ្លះហើយContinue reading “មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? “

ប្រទេសជឿនលឿនផ្នែកអក្សរសាស្ត្រ

ប្រទេសជឿនលឿនផ្នែកអក្សរសាស្ត្រគឺ ក្រិច បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី អាមេរិក ព្រោះល្ខណ:និងខ្លឹមសារអក្សរសិល្ប៍មានតម្លៃអប់រំល្អដែលប្រទេសដទៃជាដៃគូខាងវិស័យអប់រំអាចយកប្រើប្រាស់បានក្នុងលក្ខណ:អក្សរសិល្ប៍អន្តរជាតិឬហៅថា អក្សរសិល្ប៍បរទេស។ប្រទេសក្រៅពីប្រទេសខាងលើវាគ្រាន់តែជាអាណានិគមន៍ដែលសាបព្រោះមនោគមន៍វិជ្ជារបស់ខ្លួនទៅលើប្រទេសអន់ថយប៉ុណ្ណោះ។ចំណែកអក្សរសាស្ត្រខ្មែរ (រឿងទុំទាវ រឿងរាមកេរ្តិ៍) មានប្រទេសមួយចំនួនយកទៅសិក្សាដូចជា ឡាវ ថៃ បារាំង ,,,។ព្រោះជារឿងដ៏ល្អដែលបង្ហាញលក្ខណ:ជាតិខ្មែរ។

ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។

ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។ គម្រោងអធិប្បាយ ១-សេចក្តីផ្តើម : លំនាំបញ្ហា : និយាយទាក់ទងដំណើររឿងដែលជាមូលហេតុជម្រុញ ជួន និងនៅនិងបក្ខពួករួមគំនិតគ្នាសម្លាប់បារដេសឬគំនិតទូទៅទីណាមានការជីះជាន់ ទីនោះមានការតស៊ូរើបម្រាស់។….. ចំណូលបញ្ហា : បញ្ចូលគំនិតប្រធាន……< ………> ចំណោទបញ្ហា : ចោទសួរតាមបែបប្រធានពិភាក្សា ។ ២-តួសេចក្តី : ក-ឃ្លាភ្ជាប់សេចក្តី : មុននឹងបកស្រាយប្រធានយើងត្រូវយល់ពាក្យគន្លឹះជាមុនសិន ……..។ ខ-ពន្យល់ពាក្យគន្លឹះ :………………………………………………………………………………………………………………..។ – អាណានិគមបារាំង : សំដៅលើប្រទេសបារាំងដែលបានដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជាយើង ..។ – ក្រុមចលនាតស៊ូ : ក្រុមមនុស្សដែលស្រុះស្រួលគំនិតរួមកម្លាំងគ្នាធ្វើសកម្មភាពប្រឆាំងនឹងការជិះជាន់….. – បរាជ័យ : ចុះចាញ់ ចុះញម បោះបង់ការប្រយុទ្ធ ……។ គ-ពន្យល់ន័យប្រធាន : ក្រុមជួន នៅ និងបក្ចពួកដែលបានស្រុះស្រួលគំនិតគ្នារួបរួមគ្នាងើបឡើងប្រឆាំងនឹងការជិះជាន់ត្រួតត្រារបស់បារាំង ត្រូវចុះចាញ់បោះបង់ការប្រយុទ្ធទាំងស្រុង….។ បកស្រាយ ១-មតិស្របContinue reading “ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។”

ជីវវិទ្យាថ្នាក់ទី១០:ឯកសារបណ្តាញចំណេះដឹង សម្រាប់សិស្សស្វ័យសិក្សា

មេរៀនទី១ ចំណែកថ្នាក់ដើមឈើមែកធាងពូជអម្បូរ មើលសៀវភៅសិក្សាគោល ទំព័រ ០៨ ដល់ទំព័រ ១៣ និងឯកសារពាក់ព័ន្ធផ្សេងទៀត ខ្លឹមសារទី១ ចំណែកថ្នាក់ភាវៈរស់ ១. តើគេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើអ្វី? ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ និងពួក។ ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើរជ្ជៈ សាខា លំដាប់។ ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ រជ្ជៈ អម្បូរ ក្រុម និងលំដាប់។ ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ ឬលក្ខណៈផ្សេងទៀតដែលគេបានសង្កេត។ ២. ដូចម្ដេចដែលហៅថាការធ្វើចំណែកថ្នាក់? ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាការផ្គុំគំនិតព័ត៌មានឬវត្ថុផ្សេងៗដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់ភាវៈរស់ ។ ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំប្រភេទភាវៈរស់ដែលមានប្រភពរស់នៅ និងមានប្រភពអាហារដូចៗគ្នា។ ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំភាវរស់ដែលមានសារពាង្គកាយដូចគ្នា។ ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំប្រភេទភាវៈរស់ដែលមានអំណាចដូចគ្នា។ ៣. តើតាក់សូណូមីជាអ្វី? ● តាក់សូណូមី គឺជាវិទ្យាសាស្ត្រនៃការហៅឈ្មោះពួក និងប្រភេទរបស់សត្វចចក។Continue reading “ជីវវិទ្យាថ្នាក់ទី១០:ឯកសារបណ្តាញចំណេះដឹង សម្រាប់សិស្សស្វ័យសិក្សា”

គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។

គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។ សេចក្តីអធិប្បាយ នាពេលបច្ចុប្បន្ននេះ ស្នាដៃអក្សរសិល្ប៍មួយចំនួនធំត្រូវបានក្រសួងអប់រំដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ក្នុងនោះស្នាដៃអក្សរសិល្ប៍ខ្មែរបែប ពុទ្ធនិយមច្រើនលើកយកបញ្ហាបុណ្យបាប កម្មពៀរវេរាមកចោទ និងដោះ ស្រាយតាមពុទ្ធបញ្ញត្តិ។ ចំណែករឿងខ្មែរព្រាហ្មណ៍និយមវិញច្រើនតែលើកយកប្ញទ្ធិសំដែងបាដិហារ្យ ប្រពៃណី និងបញ្ហាសច្ចៈធម៌ជាដើម។ ហេតុនេះហើយបានជាតាមរយៈអក្សរសិល្ប៍ខ្មែរ មានពំនោលមួយឃ្លាបានពោលថា“ ការបំបរបំបង់ព្រះរាមចេញពីនគរចំនួនដប់បួនឆ្នាំគឺ ដោយសារពាក្យសត្យ ”។តើរឿងរាមកេរ្តិ៍ឆ្លុះបញ្ចាំងបញ្ហានេះដូចម្តេច?  ដើម្បីជាជំនួយដល់ការបំភ្លឺចំពោះបញ្ហា របស់ប្រធានខាងលើជាបឋមគប្បីស្វែងយល់ពីពាក្យសត្យជាមុនសិន។ ពាក្យ “សត្យ” មាន ន័យថា ដំណើរទៀងទាត់ សេចក្តីពិត ឬសច្ចៈ ។ ដូចនេះប្រធានចង់មាន ន័យថាការបំបរបំបង់ព្រះរាមចេញពីនគរចំនួនដប់បួនឆ្នាំគឺ ដោយសារ ដំណើរទៀងទាត់ សេចក្តីពិត ពាក្យសច្ចៈរបស់ព្រះរាមពិតប្រាកដមែន។ ជាការពិតណាស់បើយើងផ្អែកតាមដំណើររឿងរាមកេរ្តិ៍ខ្មែរឃើញ ថា ក្រោយពេលដែលព្រះរាមបានទទួលជោគជ័យក្នុងការលើកធ្នូសិល្ប៍នៅនគរមិថិលា ហើយបានព្រះនាងសីតាធ្វើជាអគ្គមហេសីមក ព្រះបាទ ទសរថបានជំនុំអស់អាមាត្យ មន្ត្រី កវី បណ្ឌិតហោរាបំរុងនឹងលើករាជ សម្បត្តិឲ្យទៅព្រះរាមឡើងសោយរាជ្យស្នងពីព្រះអង្គតរៀងទៅ។ ប៉ុន្តែ នៅពេលនោះព្រះនាងកៃកេសី ជាមហេសីចុងបានក្រោកជំទាស់ដ៏ធំមួយ រវាងព្រះបាទទសរថ ព្រះរាមជាមួយកៃកេសី ពោលគឺបញ្ហារាជសម្បត្តិ បានចោទឡើង។ យ៉ាងណាមិញក្នុងរឿងនេះមានចំងល់ថាហេតុអ្វីបានContinue reading “គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។”

មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។

មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។ សេចក្តីអធិប្បាយ១.សេចក្តីផ្តើម.លំនៅបញ្ហា…….ចំណូលបញ្ហា……ចំណោទបញ្ហា.: តើទស្សន:ខាងលើមានន័យដូចម្តេច?២.តួសេចក្តី.ឃ្លាភ្ជាប់សេចក្តី.ពន្យល់ពាក្យ :ការងារសុចរិត ជាការងារដែលមានលក្ខណ:ស្មត្រង់រកស៊ីស្របច្បាប់ មិនកេងប្រវ័ញ្ច មិនលួចប្លន់ ឆក់ឆបោកទ្រព្យសម្បត្តិអ្នកដទៃ។រីឯពាក្យសុភមង្គល មានន័យថា សេចក្តីសុខគ្រប់បែបយ៉ា។.ន័យប្រធានចង់និយាយថា ការងាររកស៊ីប្រកបដោយក្តីសិចរិតនាំមកនូវសុភមង្គលគ្រប់បែបយ៉ាង។.បកស្រាយប្រធានជាការពិតមែនហើយ មនុស្សម្នាក់ៗក្នុងសង្គមត្រូវរស់នៅមានការងារធ្វើដើម្បីមានប្រាក់ មានទ្រព្យសម្បត្តិ ម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត។មនុស្សកើតមកមានសមត្ថភាពនិងមុខរបរមិនដូចគ្នាទេ ខ្លះជាកម្មករស៊ីឈ្នួលគេយកប្រាក់កម្រៃ ខ្លះជាកសិករកម្មករធ្វើការងារដោយកន្លងកាយ កម្លាំងប្រាជ្ញា ខ្លះជាមន្ត្រីរាជការបម្រើការងារជូនពលរដ្ឋជូនប្រទេសជាតិ ខ្លះទៀតជាពាណិជ្ជករធ្វើជំនួញជួញដូរមានប្រាក់និងទ្រព្យសម្បត្តិសំបូរហូរហៀរ រហូតដល់មានលុយជួយជនក្រីក្រក្នុងសង្គមថែមទៀត។ការប្រកបរបរការងារសុចរិតស្ថិតក្នុងកាល:ទេស:ខ្លះមានការលំបាក កាល:ទេស:ខ្លះមានការងាយស្រួលពោលគឺការប្រកបរបរមានការជួបឧបសគ្គច្រើន។អ្នកសេដ្ឋកិច្ចវិទូមានទស្សន:ថា ការប្រកបការងារសុទ្ធតែមានលក្ខណ:ប្រថុយប្រថានដើម្បីទទួលជោគជ័យ តែជួនកាលក៏ទទួលបរាជ័យ។ ជាក់ស្តែងក្នុងសង្គមមនុស្ស មានមនុស្សមួយចំនួនបានប្រព្រឹត្តការងារទុច្ខរិតប្រព្រឹតអំពើអាក្រក់ លួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃដើម្បីធ្វើមានបានសម្រាប់ខ្លួន ទីបំផុតត្រូវមានទោសទណ្ឌប្រឈមផ្លូវច្បាប់។ ប៉ុន្តែក៏មានមនុស្សមួយចំនួនធំបានរស់ដោយការងារសុចរិតប្រកបការងារស្របច្បាប់ រស់ដោយការរករបរចិញ្ចឹមជីវិតដោយខ្លូនឯងមានភាពស្មោះត្រង់គោរពច្បាប់ រកស៊ីដោយយុត្តិធម៌ ហើយទ្រព្យសម្បត្តិបានមកមានភាពសុខសាន្តរកស៊ីមានបានត្រជាក់ត្រជុំចំរ៉ុងចម្រើន និងរស់ដោយថ្លៃថ្នូរក្នុងសង្គមថែមទៀត។តួយ៉ាងដូចជាមន្ត្ថីរាជការមិនប្រព្រឹត្តអំពើពុករលួយ រស់ដោយប្រាក់ខែរដ្ឋប្រកបដោយថ្លៃថ្នូរ។កសិសករកម្មករប្រកបរបរចិញ្ខឹមជីវិតដោយសេខក្តីថ្លៃថ្នូរ។ឈ្មួយពាណិជ្ជកររកស៊ីដោយសុចរិតរស់ដោយសេចក្តីថ្លៃថ្នូរ។នៅក្នុងអក្សរសិល្ប៍ខ្មែរដែលយើងបានសិក្សាកន្លងមក ក៏បានបង្ហាញនូវសកម្មភាពរបស់តួអង្គមួយចំនួនដែលរស់នៅក្នុងកាល:ទេស:មួយលំបាក តែតួអង្គនោះសុខចិត្តរស់នៅប្រកបការងារដោយសុចរិតទៀងត្រង់ស្របច្បាប់សង្គម ។ជាក់ស្តែងរឿងស៊ឹមបរឡាន ស៊ឹមសុខចិត្តរស់ប្រកបរបរបើកឡានជូនចៅហ្វាយ ស្មោះត្រង់ចៅហ្វាយ តែមិនប្រព្រឹត្តការងារទុច្ចរិតណាមួយឡើយ។រឿងព្ថះអាទិត្យថ្មីរះលើផែនដីចាស់ សមសុខចិត្តរស់យ៉ាងលំបាកក្នុងសម័យអាណានិគមបារ៉ាំង ធ្វើជាកម្មកររោងចក្រ កម្មករធាក់ស៊ីក្លូ ក្នុងកាល:ទេស:នោះ សមមានជីវភាពក្រីក្រ រហូតដល់ប្រពន្ធស្លាប់ចោល។លុះមកដល់កាល:ទេស:ស្រុកទេសរួចផ្តពីអាណានិគមបារាំង ចូលដល់សម័យសង្គមរាស្ត្រនិយម សមរស់ដោយការងារសុចរិត ជាកសិករមានសេចក្តីថ្លៃថ្នូរក្នុងសង្គមដែលសង្គមគទ្រសមជាប្រធានសហគមន៍ថែមទៀត ។សរុបសេចក្តីមក ការងារសុចរិតពិតជាធ្វើឱ្យមនុស្សមានសេចក្តីថ្លៃថ្នូរមែន ហើយមានសុភមង្គលរស់នៅដោយសុខសាន្ត។៣.សេចក្តីបញ្ចប់.វាយតម្លៃប្រធាន : ប្រធានមានលក្ខណ:អប់រំល្អ ឱ្យមនុស្សស្រឡាញ់ការងារសុចរិត។យោបល់ផ្ទាល់ខ្លួន:ខ្ញុំត្រូវស្រឡាញ់ការងារសុចរិតContinue reading “មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។”

សេចក្តីជូនដំណឹង

ដោយការជាប់រវល់មួយរយ:នេះ ខ្ញុំនឹងចាប់ផ្តើមផ្សព្វផ្សាយអក្សរសាស្ត្រនិងកិច្ចការសង្គមបន្តទៀតចាប់ពីខែកក្កដា២០២៣នេះ

សេចក្តីណែនាំស្តីពីការរៀបចំប្រឡងនៅសាលាមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា២០២២.២០២៣

ចុចទីនេះដើម្បីអានព័ត៌មានលម្អិត https://bit.ly/3FtyZQ9

សទិសសូរនឹងពាក្យ-សូត-សូត្រ-សូធ្យ

១-សូត ( សំ. បា. ) សារថី, អ្នកបររថ; សម្ដីសម្ដែងអំណរ, ការថ្លែងអំណរ ។ ខ្មែរបុរាណប្រើជា កិ. “បញ្ចេញវាចាថ្លែងសេចក្ដី; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់” ក៏មាន, តែសម័យសព្វថ្ងៃនេះ ប្រើជា សូត្រ ( ម. ព. សូត្រ កិ. និង សូធ្យ ផង ) ២-សូត្រ ( សំ.; បា. សុត្ត ) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត ( មានសរសៃពីងពាង, សរសៃឈូក ជាដើម ) ។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាងស្រាវសូត្រ, សំពត់សូត្រ ។ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម ( តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ )ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្មContinue reading “សទិសសូរនឹងពាក្យ-សូត-សូត្រ-សូធ្យ”

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN មានវ័យ ៥៥ឆ្នាំហើយគិតត្រឹម ២០២២នេះ។ ឆ្លងតាមប្រវត្តិសាស្ត្រយូរអង្វែងនេះ តំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ កំពុងដើរតួយ៉ាងសំខាន់លើឆាកអន្តរជាតិ។ មកទល់ពេលនេះ សមាគមមួយនេះ មានសមាជិកពេញសិទ្ធិចំនួនដប់ប្រទេស និងដៃគូសន្ទនាជាច្រើនប្រទេសទៀត។ ចាប់តាំងពី​ការបង្កើត​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ បាន​ឆ្លងកាត់​វិបត្តិ​ជាច្រើន ទម្រាំ​ក្លាយជា​អង្គការ​តំបន់​ដែលមាន​តួនាទី​ស្នូល និង​អាច​ទាក់ទាញ​មហាអំណាច​ពិភពលោក ដើម្បី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​កាលបរិច្ឆេទ​នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​សមាជិក​ទាំ​ង ១០ ដើម្បី​រំលឹក​ខួប​នៃ​ការបង្កើត​អង្គការ​នេះ​៖   ១. ថៃ ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ២. ម៉ាឡេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧ ៣. សិង្ហ​បុរី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧ ៤. ហ្វីលីពីន ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧ ៥. ឥណ្ឌូនេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧Continue reading “សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍”

និយមន័យស្នេហា

ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័យថាការស្រលាញ់រវាងចិត្តនិងចិត្ត ។ឯប្រហារមានន័យថាការវាយសម្រុកបុកបញ្ជូលគ្នា ដូចនេះស្នេហាមានន័យថាការស្រលាញ់រវាងចិត្តនិងវាយបញ្ជូលគ្នា

ចូរពណ៌នាពីល្បើងអាស៊ីតឡាក់ទិចក្នុងកោសិកាសាច់ដុំរបស់យើង។

កាលណាយើងបញ្ចេញថាមពលច្រើនហួសដូចជាលេង កីឡាយូរពេក ធ្វើការធ្ងន់ ឬខំប្រឹងរត់ខ្លាំងពេក ធ្វើឱ្យកោ សិកាសាច់ដុំប្រើប្រាស់អុកស៊ីសែនច្រើនជាងអុកស៊ីសែន ដែលស្រូបចូល ពេលនោះយើងខំប្រឹងដកដង្ហើមយ៉ាង ញាប់។ ករណីនេះ ធ្វើឱ្យខ្វះអុកស៊ីសែនក្នុងកោសិកា។ ដូចនេះ កោសិកាសាច់ដុំត្រូវប្រើប្រាស់ល្បើងអាស៊ីតឡាក់ទិច គឺម៉ូលេគុលស្ករត្រូវបានបំបែកក្នុងស៊ីតូប្លាសនៃកោសិកា ដោយពុំត្រូវការអុកស៊ីសែន បង្កើតបានអាស៊ីតឡាក់ទិច និងថាមពលតិចតួច មិនអាចផ្គត់ផ្គង់ក្នុងរយៈពេលយូរ។ នៅពេលអាស៊ីតឡាក់ទិចកើតឡើង ធ្វើឱ្យយើង ឈឺចុករោយក្នុងសាច់ដុំ។

ចូលឆ្នាំខ្មែរ

តើកបិលមហាព្រហ្មតំណាងអោយអ្វី…? +ហេតុអ្វីកបិលមហាព្រហ្មមានតែព្រះសិរដង្ហែរាល់ៗឆ្នាំដោយបុត្រី៧នាក់…?+ហេតុអ្វីកូនកបិលមហាព្រហ្មមាន៧នាក់ហើយសុទ្ធតែស្រី…? *កូនស្រី តំណាងនគរមេ នគរមាតាធិបតេយ្យ នគរដែលមានស្រ្ដីជាអ្នកបង្កើតរដ្ឋដំបូង ដែលគេតាំងនាមហៅថា (នាងនាគ) សត្វនាគ តំណាង ធាតុទឹក ត្រជាក់ ងងឹត ព្រះចន្ទ ទន់ មនុស្សស្រី នេះជាមូលហេតុ ដែលទេវតានៅស្រុកខ្មែរ សុទ្ធតែស្រី គ្មានប្រុស ឬ កូនកបិលមហាព្រហ្ម មានសុទ្ធតែស្រី។ ៧នាក់ តំណាង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ហេតុដូច្នេះហើយបានជា ចូលឆ្នាំប៉ះចំថ្ងៃណា កូនស្រីតំណាងថ្ងៃនោះ ចុះមកថែរក្សាដែនដី មកដង្ហែព្រះសិរកបិលមហាព្រហ្មដែលជាបិតា។ ឧ.ប្រសិនបើឆ្នាំនេះ ចំថ្ងៃអាទិត្យ កូនស្រីថ្ងៃអាទិត្យមក ប្រសិនបើឆ្នាំក្រោយចំថ្ងៃចន្ទ កូនស្រីថ្ងៃចន្ទមក ហើយប្រសិនបើឆ្នាំទី៣ ចំថ្ងៃចន្ទ គឺកូនស្រីថ្ងៃចន្ទមកម្ដងទៀត មិនមែនមកម្ដងម្នាក់នោះទេ ព្រោះកូនស្រីមិនមែនជាទេវតា មិនមែនជាមនុស្ស គឺតំណាងអោយថ្ងៃទាំង៧នៃសប្តាហ៍តែប៉ុណ្ណោះ។ *ព្រះសិរកបិលមហាព្រហ្ម តំណាងអោយព្រហ្មវិហារធម៌របស់មនុស្ស រួមមាន-មេត្តា-ករុណា-មុទិតា-ឧបេក្ខា។ មាតាបិតាមានមុខ៤ ជាព្រហ្មនៃកូន ជាអ្នកដឹកនាំកូនមន្រ្ដីរាជការមានមុខ៨ (៤លើ៤) ជាព្រហ្មនៃពលរដ្ឋ និង ព្រហ្ម នៃកូនខ្លួនឯងContinue reading “ចូលឆ្នាំខ្មែរ”

សិក្សាពាក្យ ចារិក ចារឹកនិងចរិត

ចារិក ជានាមសព្ទ(សំ. បា.) ទីដែលជាទីត្រាច់ទៅឬជាទីត្រាច់មកទៅកាន់ចារិកនៃខែត្រ ។ពុទ្ធចារិក (ពុត-ធៈ–) ទីដែលព្រះពុទ្ធទ្រង់ស្ដេចទៅឬស្ដេចមក ។ល។ ចារឹក កិរិយាសព្ទចារ, សរសេរ កត់ខ្មែរក្នុងបុរាណសម័យ បានចារឹកប្រវត្តិនៃសិលាប្រាសាទថ្មនានាច្រើនតំបន់ ។ នាមសព្ទអ្វីៗ មានផ្ទាំងថ្មជាដើម ដែលមានអក្សរជាសម្គាល់គោលចារឹកព្រំដែន; សិលាចារឹក; មានចារឹកជាគ្រឿងសំគាល់ ។ ល ។ ចរិត ជានាមសព្ទ(សំ. បា.) ការប្រព្រឹត្តិ; កិរិយាមារយាទ; ឫកពា, បែបបទ ។ល។ចរិតល្អ, ចរិតមិនល្អ ។ មនុស្សខូចចរិត គឺមនុស្សបង់ឫកពាប្រក្រតី, ដែលរកកល់ឆ្គួត ។ បើមាន ទុ ភ្ជាប់ពីខាងដើម ត្រូវសរសេរជា ទុច្ចរិត, បើមាន សុ នៅខាងដើម ត្រូវសរសេរជា សុចរិត ។

អរិយសច្ច:៤

 អរិយសច្ចៈ ជាពាក្យបាលី (សំស្រ្កឹត: ចត្វានិ អារ្យសត្យនិ चत्वारि आर्यसत्यानि catvāri āryasatyāni) ជាទ្រឹស្តីដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនា ដែលព្រះពុទ្ធបង្រៀនជាប្រពៃណី ក្នុងធម្មចក្កប្បវត្តនសូត្រ ។ អត្ថន័យរបស់អរិយសច្ចៈ តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ ១- សេចក្តីទុក្ខ មានពិត ២- សេចក្តីទុក្ខ កើតមកពីតណ្ហា ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់ ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។ ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច ៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច ៤ នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤Continue reading “អរិយសច្ច:៤”

កំចីភាសាបរទេស

កំចីភាសាបរទេស ៖ ខ្មែរបានមានទំនាក់ទំនងជាមួយបរទេសតាំងពីសម័យបុរាណម្លេះតាមរយៈពាណិជ្ជកម្ម ការទូត ទេសចរណ៍និងទំនាក់ទំនងអរិយធម៌រវាងផងគ្នា។នៅសម័យបុរាណ ពេលខ្មែរមានទំនាក់ទំនងជាមួយបរទេស ខ្មែរបានផ្សព្វ ផ្សាយវប្បធម៌របស់ខ្លួន ហើយក៏ទទួលវប្ប ធម៌បរទេសមកវិញផងដែរ។ ១. ពាក្យកំចីថៃ ៖ ពាក្យខ្មែរយើងមួយចំនួនតូចមានប្រភពចេញមកពីភាសា ថៃ ព្រោះនៅប្រមាណសតវត្សទី១៧ គឺក្រោយពេលបែកបន្ទាយលង្វែក ពាក្យថៃបានហូច្រាស់មកកម្ពុជាវិញ។ កាពិ = ម្ហូបធ្វើពីគីនិងអំបឹលបុកឲល្អិត កាពិផៅ = កាពិចៀន ក្លងខែក = ស្គរជ្វាគឺស្គរមួយប្រភេទដែលមានរាងវែងពាសស្បែកទាំងសងខាង។ ក្លងឆ្នះ = ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីសរ្គជ្វា ប្រើសម្រាប់ទះបញ្ជើចលើខ្នងដំរីឲ្យកងទ័ពដើរស្រុះគ្នា ក្វែន = វៃ វាងវៃ ស្ទាត់ ជំនាញ ខុនហ្នឹង = មនុស្សម្នាក់ ខុន = ឈ្មោះកូនចត្រង្គដែលសន្មតថា ជាស្តេចខុនចត្រង្គ ខុនណាង = ស្រីជាភរិយាមន្ត្រី ជំទាវខុនណាង ខៅតាក = បាយហាលឲ្យក្រៀម ខ្វាម = ចាប់ខ្វាម ចៃឬដួងចៃContinue reading “កំចីភាសាបរទេស”

សាមគ្គីនាំឱ្យរស់បែកបាក់សាមគ្គីនាំឱ្យស្លាប់

កំណាព្យ៖ បទពាក្យប្រាំពីរ សាមគ្គីនាំឱ្យរស់ បែកបាក់សាមគ្គីនាំឱ្យស្លាប់ ១-ជីងចក់ទុំជញ្ជាំងចាប់មូស ស៊ីហើយរួចជុះដាក់ជញ្ជាំង តុកកែលបលួចទះតប់ផាំង              ជីងចក់ភាន់ភាំងបាត់មូសសូន្យ ។ ២-តុកកែស្រែកថានែជីងចក់                       ខ្លួនតូចច្រម៉ក់មិនមាំមួន ទុកមូសឱ្យអញសក្តិសមសួន                      ព្រោះអញមានខ្លួនធំហើយមាំ ។ ៣-ជីងចក់ស្រែកថានែតុកកែ                      មាឌអញធំដែរចូរឯងចាំ ឯងដណ្តើមអញរួចហើយខាំ                  Continue reading “សាមគ្គីនាំឱ្យរស់បែកបាក់សាមគ្គីនាំឱ្យស្លាប់”

វចនានុក្រមបាលីសំស្ក្រឹត-ខ្មែរ

សូមចុចលើតំណភ្ជាប់ទីនេះដើម្បីអានវចនានុក្រមបាលីសំស្ក្រឹតខ្មែរ https://drive.google.com/file/d/1mWNVyxqO56lKQZKLabBmKZrtlAOdsEWs/view?usp=drivesdk

វិធីតែងកំណាព្យបទពាក្យ៧

បទពាក្យ៧ ជាក្បួនតែងកាព្យមូលដ្ឋានដែលគោរពតាមក្បួនតែងជាដាច់ខាត។ ក. រង្វាស់កាព្យ :  ក្នុង១វគ្គ ឬល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន ៧ព្យាង្គ្គ (កាព្យមូលដ្ឋាន)។ ខ. ចំណាប់ចួន :  ខ១.ចួនក្នុងវគ្គ ឬល្បះ ព្យាង្គ្គទី៧ នៃឃ្លាទី១ ចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី២ ។ ព្យាង្គ្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី៣ ហើយចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី៤ ។ ខ២. ចួនឆ្លងវគ្គ ឬល្បះ ព្យាង្គ្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គមុន ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី២ ក្នុងវគ្គបន្ទាប់ ។ * កំណត់សម្គាល់:  បើសិនជាតែងកំណាព្យចួននឹងព្យាង្គទី២ ឃ្លាទី២ រាល់វគ្គ នោះ កំណាព្យត្រូវតែចួននឹងព្យាង្គទី២ ឃ្លាទី២ និងឃ្លាទី៤គ្រប់វគ្គ។ ហើយបើសិនជាតែងកំណាព្យចួននឹងព្យាង្គទី៤ឃ្លាទី២រាល់វគ្គ នោះក្នុងកំណាព្យត្រូវចួននឹងព្យាង្គទី៤ឃ្លាទី២និងឃ្លាទី៤ គ្រប់វគ្គ។ ឧទាហរណ៍: ជួននឹងព្យាង្គទី២ ១-រ័ត្នអូនស្រស់ថ្លាដូចចរណៃ មាសថ្លៃអូនឆ្លាតស្អាតគ្មានពីរ បងនឹកដល់អូនគ្រប់នាទី នារីចេះសព្វគ្រប់ប្រការ។ ២-មានទាំងគំនិតសន្សំទ្រព្យ បន្សំបន្ទាប់មិនហ៊ឺហារ អូនល្អនឹងបងដូចទេវតាContinue reading “វិធីតែងកំណាព្យបទពាក្យ៧”

ប្រដាប់បន្តពូជបុរសនិងស្ត្រី

ប្រដាប់បន្តពូជបុរស និងស្ត្រី មានលក្ខណៈខុសគ្នា និងមានតួនាទីខុសគ្នាដែរ។១. ប្រដាប់បន្តពូជបុរសរួមមាន៖+លឹង្គ ៊+ពងស្វាស+សរីរាង្គពុំនាក់(លិង្គ)+បំពង់ឧបសម្ព័ន្ធ មាន បំពង់អេពីឌីឌីម និងបំពង់យ៉ង ។+ក្រពេញឧបសម្ព័ន្ធ មាន -ថង់ពូជ – ប្រូស្តាត- ខូពែ ។+ ពងស្វាស+ បំពង់មេជីវិត+ ថង់ទឹកកាម+  ទឹកកាម  (អាចហៀរចេញមកក្រៅពេលពេញវ័យហៅថាសុបិន្តសើម) ២. ប្រដាប់បន្តពូជស្តី្ររួមមាន៖ ប្រដាប់បន្តពូជស្រ្តីមាន៖+ ផ្លូវយោនី + កស្បូន + តួស្បូន + បំពង់ផាឡូប(ដៃស្បូន) + អូវែ + មេជីវិតញី (ជ្រុះធ្លាក់ ១ខែម្តងចាប់ពីពេលពេញវ័យរហូតដល់អស់រដូវ)+ ដោះ (សម្រាប់ផលិតទឹកដោះ ពេលមានផៃ្ទពោះ និងពេលបំបៅដោះកូន) ៣. របៀបថែទាំ ឬអនាម័យប្រដាប់ភេទ–  បុរសត្រូវដុះលាងលឹង្គឲ្យបានស្អាតជានិច្ច ជាពិសេសត្រូវដុសសម្អាតផ្នែកខាងចុងលឹង្គ។–  ស្ត្រីត្រូវសម្អាតទ្វារមាសឲ្យបានស្អាតល្អ។ ក្នុងពេលមានរដូវស្ត្រីគួរណាស់សម្អាតប្រដាប់ភេទយ៉ាងហោចណាស់ឲ្យបាន ២ដងក្នុងមួយថ្ងៃ។ ប្រើសំឡីអនាម័យ ឬកំណាត់សំពតស្អាត រួចបោកគកកំណាត់សំពតនោះជាមួយសាប៊ូ ហើយហាលថ្ងៃឲ្យស្ងួត ព្រោះកំដៅថ្ងៃអាចសម្លាប់មេរោគបាន។ ប្រសិនបើប្អូនធ្វើការកន្លែងសើម (ដូចជានៅ វាលស្រែ) ចូរប្អូនដុសលាងខ្លួនឲ្យបានច្រើនដងក្នុងមួយថ្ងៃ។Continue reading “ប្រដាប់បន្តពូជបុរសនិងស្ត្រី”

អត្ថន័យច្បាប់ស្រីរបស់ព្រះអង្គឌួង

ក្នុងច្បាប់ស្រីរបស់ព្រះបាទអង្គឌួង បានបង្ហាញឲ្យឃើញច្បាស់អំពីលក្ខណៈជាមង្គលនិងអពមង្គលរបស់ស្ត្រី។១- មង្គលនៃស្ត្រី៨ប្រការ ៖– ស្រីជា ៖ មានឫកពាស្រគត់ស្រគំសម្តីពីរោះពិសា– ស្រីត្រង់ ៖ ចេះថែរក្សាទ្រព្យសម្បត្តិមិនមានប្រមាថ– ស្រីគាប់ ៖ ឧស្សាហ៍ព្យាយាម សន្សំសំចៃ– ស្រីប្រាជ្ញ ៖ ចេះអធ្យាស្រ័យស្រស់ស្រាយរាក់ទាក់– ស្រីស្អាត ៖ ចេះរៀបចំទុកដាក់ផ្គាប់ចិត្តប្តី– ស្រីស្មោះ ៖ ស្វាមីភក្តិចំពោះប្តីតែមួយ– ស្រីស្លូត ៖ ស្តាប់បង្គាប់តាមប្តីជានិច្ច– ស្រីស្មើ ៖ មានខន្តី ស៊ូទ្រាំស្លាប់រស់ជាមួយប្តី។២- មង្គលនៃភរិយា ៖– មាតាភរិយា ៖ ជាភរិយាទុកដូចម្តាយ ព្រោះចេះអាណិតប្តីដូចកូន ចង់ឲ្យប្តីមានចំណេះវិជ្ជា យសសក្តិរុងរឿង មានទ្រព្យសម្បត្តិ ស្លៀកពាក់ស្អាតបាត មានចំណីអាហារគ្រប់គ្រាន់ សុខភាពបរិបូណ៌ ថែទាំប្តីជាប្រចាំ។– ទាសាភរិយា ៖ ភរិយាដូចអ្នកបម្រើ ខំបម្រើប្តីអស់ពីដួងចិត្ត គោរពប្តី ស្តាប់ប្តី– ភគិនីភរិយា ៖ ភរិយាទុកដូចបងប្អូន ទទួលដំបូន្មានពីប្តី ដូចទទួលដំបូន្មានពីបងដូច្នេះដែរ ប្តូរផ្តាច់ជាមួយប្តីContinue reading “អត្ថន័យច្បាប់ស្រីរបស់ព្រះអង្គឌួង”

ទិវាគុណឪពុក20មិថុនា

បុរស៤នាក់​អង្គុយរង់ចាំដំណឹង​នៅក្រៅ​បន្ទប់សម្ភព។ ឆ្មបដើរចេញមកប្រាប់ពួកគេ។ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះពីរនាក់!បុរសទី១៖ យីអើ! អីក៏ចៃដន្យ​ម្ល៉េះ​ ខ្ញុំធ្វើការនៅអគារភ្លោះ។ ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបីនាក់!បុរសទី២៖ ចៃដន្យដែរខាងខ្ញុំ! ខ្ញុំធ្វើការនៅ​ក្រុមហ៊ុនត្រីខកំប៉ុងរូបស្រីបីនាក់។ ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបួននាក់!បុរសទី៣៖ ចៃដន្យដែរ! ខ្ញុំធ្វើការនៅ​សណ្ឋាគារ​បួនរដូវ! បុរសទី៤ យកក្បាលបោកជញ្ជាំង ម៉ាំងៗ។អ្នកទាំងអស់គ្នាស្រែកសួរព្រមៗគ្នា៖ មានរឿងអី?បុរសទី៤៖ ខ្ញុំធ្វើការនៅហាងគុយទាវ​៧ពណ៍!

កំណាព្យ«ផ្កាក្នុងគេហដ្ឋាន»

បទបន្ទោលកាក ១- នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្តែងរៀបរាប់ ផ្កាជាសំណព្វ ហាក់បីនៅជាប់កាយា។ ២-ផ្កាដាំក្នុងផ្ទះ នៅអែបប៉ប្រះជាយច្បារ  ក្នុងផ្ទះនោះណា ពោរពេញដោយផ្កាគ្រប់ព័ណ៌។ ៣-ផ្កាទាំងនេះនៃ ជាកាដូរថ្លៃកម្រ នឹងមានភព្វល្អ​ ទទួលត្រេកអរណាស់ថ្លៃ។ ៤-ឱផ្កាអើយផ្កា ដុះក្នុងគ្រឹះហារចរណៃ ម្ចាស់បានលកលៃ ខំថែរាល់ថ្ងៃមិនល្ហែ។ ៥-ឱផ្កាអើយផ្កា ខ្ញុំសូម​ប្តេជ្ញាខំថែ មិនមានប្រួលប្រែ ឱយចិត្តបានល្ហែថែស្ងួន។​ ៦-ឱផ្កាអើយផ្កា នៅនឹងនេត្រា​មិនសូន្យ មិនលាក់បំពួន មិនឱ្យសោះសូន្យឡើយណា។ ៧-ឱផ្កាសិរមាន់ មានស្លឹកគ្រប់គ្រាន់មានផ្កា ក្រហមភ្លឺថ្លា ចម្រុះលាយគ្នាគ្រប់ព័ណ៌។ ៨-ឱផ្កាផ្ទីធំ មានដើមរឹងមាំងើបឈរ ផ្កាក្រហមឆ្គ័រ ស្លឹកបៃតងល្អខៀវខ្ចី។ ៩-ឱផ្កាឈូករ័ត្ន ដើមត្រង់បន្ទាត់ណា៎ថ្លៃ ឈ្មោះដូចចរណៃ រីកយប់ឬថ្ងៃតែមួយ។ ១០-ឱផ្កាម៉ោងដប់ មានស្លឹកខ្ចីសព្វផ្កាត្រួយ មានតែអ្នកមួយ ដែលដុះនៅគល់ជាប់ដី។ ១១-ឱផ្កាអើយផ្កា ខ្ញុំសែនស្នេហាណាស់ថ្លៃ នឹកអ្នកយប់ថ្ងៃ គ្មានចិត្តពីរបីបែកបែរ។ និពន្ធដោយ Youn Boreth ភូមិគ្រួសថ្ងៃទី 18/02/2021

គម្ពីរព្រះត្រៃបិតក

ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី​ ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖ ព្រះវិន័យ ឬហៅថា វិន័យបិដក (ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣)។ ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧)។ ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០)។ វិន័យបិដក បំរាមឬច្បាប់ បញ្ញត្តិសម្រាប់ អ្នកបួសក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធ ហាមមិនឲ្យធ្វើនូវអំពើមិនសមរម្យ មិនគួរគប្បី ក្នុងភេទជាបព្វជិត ដាក់ជាចំណែកនៃគម្ពីរក្នុងព្រះពុទ្ធសាសន: មួយប៉ែកខាងវិន័យ ។ វិន័យបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិន័យបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖ គម្ពីរ​មហាវិភង្គ (សៀវភៅ​ភាគ១, ភាគ២, ភាគ៣ និង ភាគ៤) ដែល​ជា​គម្ពីរ​មួយ​រៀបរាប់​អំពី​វិន័យ​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ ២២៧ សិក្ខា ។ គម្ពីរភិក្ខុនីវិភង្គ (សៀវភៅ​ភាគ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។ គម្ពីរ​​មហាវគ្គ (សៀវភៅ​​ភាគ៦, ភាគ៧ និង​ ភាគ៨) ជា​​គម្ពីរ​​ដែល​​​ពណ៌នា​​​អំពី​​របៀប​​​ធ្វើ​សង្ឃកម្ម​​ផ្សេងៗ​​របស់​​ពួក​​ពុទ្ធបរិស័ទ ។ ក្នុង​​គម្ពីរ​​នេះ​​មាន ១០ ខន្ធកៈ ​នៃ ២២Continue reading “គម្ពីរព្រះត្រៃបិតក”

ខន្ធ៥ ឬបញ្ចខន្ធ

ពាក្យ​ថា “បញ្ចក្ខន្ធ” ផ្សំ​មកពីពាក្យ បញ្ច មាន​ន័យ​ថា ៥ និង ពាក្យ​ថា​ ខន្ធ មាន​ន័យ​ថា កង, ដើម, គំនរ, ពួក, កង, ប្រជុំ, កំណត់ ។ ពាក្យ​ថា ខន្ធ (khandha) គឺ​ជាពាក្យបាលី ដែល​ត្រូវ​​នឹង​ពាក្យ​ថា​ ស្កន្ធ (skandha) នៅ​ក្នុង​ភាសា​សំស្រ្កឹត ។ ខន្ធ​ គឺជា​បាតុភូត ៥ យ៉ាង ដែល​ជា​ឧបករណ៍​នៅ​ជាប់​​ជាមួយ​ខ្លួន និង ជាមូលដ្ឋាននៃវិញ្ញាណ​ឲ្យដឹងអំពីខ្លួន​ ។ នៅ​ក្នុងបញ្ចក្ខន្ធ​គ្មានអ្វីជា “អញ” ឬជា “​របស់​អញ” ទេ ។ ទ្រឹស្តី​​​ពុទ្ធសាសនា​ថេរវាទ អះអាង​ថា​ សេចក្តី​ទុក្ខកើតឡើង​នៅ​ពេល​​ណា​ចិត្ត​មនុស្ស​​ជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ។ ដូច្នេះ​​​មនុស្ស​មាន​លទ្ធភាព​អាច​រំលត់​សេចក្តីទុក្ខ​បាន​ដោយការ​ព្យាយាម​លះបង់​ចោលនៅ​​វត្ថុ​,​មនុស្ស ឬ​សត្វ​​ទាំង​ឡាយ​ដែល​ចិត្ត​​ជាប់​​​ជំពាក់ ។ នៅ​ក្នុង​​ពុទ្ធ​សាសនា​មហាយាន អះអាង​ថា​​ដើម្បី​រំដោះ​ចិត្ត​របស់​យើង​ឲ្យ​​រួចផុត​ពី​សេចក្តី​ទុក្ខ យើង​ត្រូវ​សិក្សា​ឈ្វេងយល់​ឲ្យ​ច្បាស់​នូវ​​ធម្មជាតិ​ពិត​នៃបញ្ចក្ខន្ធ ពោល​គឺ​ពួក​វា​គឺ​ជា​​របស់សោះសូន្យទទេ, គ្មាន​​អ្វី​​ជា​ខ្លឹមសារ​ដែល​នាំ​ឲ្យ​ចិត្ត​ជាប់​ជំពាក់​សោះ​ឡើយ ។Continue reading “ខន្ធ៥ ឬបញ្ចខន្ធ”

ទ្វីបនៅលើផែនដី

នៅលើផែនដីមានដីនិងទឹក។ទ្វីបមាន6 គឺ 1-ទ្វីបអាស៊ី Asia 2- ទ្វីបអឺរ៉ុប Europe 3- ទ្វីបអាព្រិក Africa 4- ទ្វីបអាមេរិកខាងជើង North America និងទ្វីបអាមេរិកខាងត្បូង South America 5-ទ្វីបអូសេអានីឬអូស្ត្រាលី Australia 6 -ទ្វីបអង់តាក់ទិក Antactic ទឹកកក សូមអរគុណ

កំណាព្យ«សីលប្រាំ»

និពន្ធដោយ យួន បូរ៉េត កំណាព្យ«សីលប្រាំ» ១-សូម្បីឆ្កែឆ្មាចេះស្រឡាញ់គ្នា មនុស្សចងកម្មពៀរគ្នាមិនឈប់កាប់ចាក់តែគ្នាមិនព្រមឈប់ រស់មិនគួរគាប់ដោយអវិជ្ជា។ ២-ភ្លេចអស់និច្ចសីលគឺសីល៥ ព្រះពុទ្ធផ្ដែរផ្ដាំឲ្យគ្រប់គ្នាចៀសឆ្ងាយឱ្យផុតកម្មវេរា នឹងបានសុខជាបរលោកនាយ។៣-ផឹកគ្រឿងស្រវឹងនិងកាមេ មនុស្សលោកគួរតែកុំយកស្ពាយផ្ទុយនិងសីលប្រាំនាំអន្តរាយ រាស្ត្ររដ្ឋចាកឆ្ងាយពីក្ដីសុខ។ ៤-កុំប្លន់កុំលួចកុំកុហក នាំហេតុអាក្រក់នាំឱ្យទុក្ខ កុំសម្លាប់ជីវិតមិនរើសមុខ បំផ្លាញក្តីសុខអ្នកដទៃ។ ៥-បេីមនុស្សទាំងអស់នៅលេីលោក នាំគ្នាចាប់យកសិល៥ថ្លៃបដិបត្តិឲ្យខ្ជាប់និងមានន័យ ទទួលសម្បត្តិបីបានក្សេមក្សាន្ត។ ៦-សម្បត្តិមនុស្សសម្បត្តិទេវតា ប្រសើរថ្លៃថ្លាគឺព្រះនិព្វាន សម្បត្តិទាំងនេះមិនងាយបាន ទាល់តែអ្នកបានសន្សំបុណ្យ។

ដូចម្តេចហៅថា ប្រេត?

ប្រេត អានថា ប្រែត តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា “បេត” អានថា ប៉េតៈ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជា មនុស្សស្លាប់ ឬ ព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត ។ បើប្រើជាគុណនាមវិញ ប្រេត មានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។ ក្រោយមកពុទ្ធសាសនាមហាយានបានជ្រាបទៅដល់ប្រទេសចិន ជនជាតិចិនបានបកប្រែពាក្យ ប្រេត ពីភាសាសំស្ក្រឹតទៅជាភាសាចិនថា “អេគុយ” (egui) ដែលមានន័យផ្សេងថា “ខ្មោចស្រេកឃ្លាន” ដែលជាប់អត្ថន័យនៅក្នុងគម្ពីរព្រះត្រៃបិដក និង ផ្នត់គំនិតខ្មែរ និង សាសន៍ផ្សេងៗទៀតដែលកាន់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬ ព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌា និង ជនជាតិចិនដូចគ្នា ។ ដូច្នេះការបកប្រែភាសា និង ការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួលContinue reading “ដូចម្តេចហៅថា ប្រេត?”

តើរុក្ខជាតិនេះឈ្មោះអ្វី?

CARTUS ១-ដេីមនេះខ្មែរហៅដំបងយក្សធំប្រាកដជាក់រាងច្រេីនបែបខ្លះស្លឹកសំប៉ែតមានថែមឆែកមេីលទៅល្អភ្នែកគួរគយគន់។ ២-អ្នកខ្លះហូបស្លឹកណាសំប៉ែតយកមកចិតស្បែកសាច់ក្នុងទន់គេហៅ cartus ប្រាប់ទុកមុនក្រែងលោស៑យស៑ុនមិនស្គាល់ឈ្មោះ។ ៣-អាមួយនេះមូលមានបន្លាមិនកេីតទេណាច្រីនកេីតឈ្លោះកេីតក្ដីកេីតក្ដាំព្រោះវានុះចូរចាំទុកចុះរឿងវានាំ។ ៤-មនុស្សប្រុសស្លាប់ច្រេីននាក់មកហេីយចុះហេតុម្ដេចឡេីយមិនព្រមចាំថាអាសត្វនឹងពុលខ្លាំងមាំអាសត្វនេះនាំតែរឿងរ៉ាវ។

ព្រះអាទិត្យ៧នឹងរះឡើង

កាលឪពុកខ្ញុំនៅមានជីវិតបានមានប្រសាសន៍ថា «ភ្លើងឆេះកាល»។ ដោយសេចក្តីងឿងឆ្ងល់នឹងទស្សន:នេះ ខ្ញុំក៏បានជជែកសួរដេញដោលគាត់។គាត់បានប្រាប់ថា «ភ្លើងឆេះកាល»នេះមានន័យថា ដល់ដំណាក់កាលមួយនេះ កូនពិបាករស់នៅ ព្រោះមនុស្សដណ្តើមគ្នារស់,កើតក្តីច្រណែនឈ្នានីសនឹងគ្នា មនុស្សលែងគោរពគ្នា ធ្វើបាបគ្នាមិនស្រាកស្រាន ហើយទីបំផុតមានតែមនុស្សម្នាក់គត់ដែលចង់ក្តាប់ពិភពលោកទាំងមូលតែម្នាក់ឯង។ ពេលនោះខ្ញុំសួរឪពុកបន្ត« ក្តាប់ពិភពលោកទាំងមូលតែម្នាក់ឯងយ៉ាងម៉េច»? គាត់ប្រាប់ថា នៅពេលវិទ្យាសាស្ត្ររីកចម្រើនខ្លាំង កម្តៅព្រះអាទិត្យបានកើនឡើងលើសពីធម្មតាដែលធ្វើឱ្យមនុស្សពិបាកទ្រាំរស់នៅ។បន្ទាប់មកទៀតមានព្រះអាទិត្យចំនួន៧បានរះឡើង។ ខ្ញុំសួរបន្ត «ព្រះអាទិត្យមានតែ១ទេពុក ចុះបានមកពីណាទៀតដល់ទៅ៧»? ពុកប្រាប់ខ្ញុំថា ប្រទេសចំនួន៧នឹងក្លាយទៅជាប្រទេសមហាអំណាចក្នុងលោកនេះ ដែលពេលនោះហើយពួកគេប្រជែងគ្នាដណ្តើមសក្តានុពលអំណាចដើម្បីគ្រប់គ្រងផែនដីទាំងមូល។ពួកមហាអំណាចពេលបានក្លាយខ្លួនជាប្រទេសមហាអំណាច មានប្រទេសមហាអំណាចខ្លះកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសមហាអំណាចខ្លះកាន់របបផ្តាច់ការ។លទ្ធិទាំង២នេះដណ្តើមគ្នាគ្រប់គ្រងពិភពលោក។នៅពេលប្រទេសខ្លះកាន់លទ្ធិផ្តាច់ការ ប្រទេសខ្លះកាន់ប្រជាធិបតេយ្យទំនាស់នយោបាយនិងសេដ្ឋកិច្ចបានកើតឡើងនៅលើពិភពលោកកាន់តែជ្រួលច្របល់។ពេលនោះចលនាប្រជាធិបតេយ្យលើពិភពលោកបានងើបឡើងទូទាំងលោកទាំងមូលប្រឆាំងអំណាចផ្តាច់ការ។ ពុកប្រាប់ថា ចូរកូនរង់ចាំមើលថា តើដូចការប្រាប់របស់អញឬទេ? បាទ,ពុក !!!!!!! ដោយ យួន បូរ៉េត

Design a site like this with WordPress.com
Get started