កំណាព្យ៖ បទពាក្យប្រាំពីរ
សាមគ្គីនាំឱ្យរស់ បែកបាក់សាមគ្គីនាំឱ្យស្លាប់

១-ជីងចក់ទុំជញ្ជាំងចាប់មូស ស៊ីហើយរួចជុះដាក់ជញ្ជាំង
តុកកែលបលួចទះតប់ផាំង ជីងចក់ភាន់ភាំងបាត់មូសសូន្យ ។
២-តុកកែស្រែកថានែជីងចក់ ខ្លួនតូចច្រម៉ក់មិនមាំមួន
ទុកមូសឱ្យអញសក្តិសមសួន ព្រោះអញមានខ្លួនធំហើយមាំ ។
៣-ជីងចក់ស្រែកថានែតុកកែ មាឌអញធំដែរចូរឯងចាំ
ឯងដណ្តើមអញរួចហើយខាំ មូសតូចចិត្តធំរត់គេចបាត់។
៤-តុកកែស្រែកបូលទាំងក្រៀមក្រោះ ដោយសារជម្លោះនាំបង់ខាត
ថាយើងទាំងពីរមិនឆ្លៀវឆ្លាត លាភយើងក៏បាត់ដោយខ្វះសាមគ្គី ។
៥-សាមគ្គីនាំមកនូវសុខជា មូលមិត្តមូលគ្នាមិនមានពីរ
រស់នៅបានសុខគ្រប់នាទី យើងត្រូវសំភីថែរក្សា ៕
(និពន្ធដោយ យួន បូរ៉េត )
