ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប និងជារមណីយដ្ឋានអង្គរ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេកដែលមានប្រជាជនរស់នៅតិចតួច។ ជម្រកជាង១៨០ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារដែលមានផ្ទៃដី ៨១គីឡូម៉ែត្រការ៉េ ។ តំបន់មិនទាន់ត្រូវបានដោះមីនទាំងស្រុងនោះទេ។ ព័ត៌មានសង្ខេប ប្រាសាទកោះកេរ្តិ៍, ឈ្មោះ: … ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥Continue reading “ប្រាសាទកោះកេរ”
Category Archives: សិក្សាអប់រំ
មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ?
មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? សេចក្តីអធិប្បាយ សង្គមមនុស្សមានការវិវត្តផ្លាស់ប្តូរឥតឈប់ឈរ បង្កើតបានជាព្រឹត្តិការណ៍ផ្សេងៗ ប្លែកៗទៅតាមសម័យកាល។ អ្នកនិពន្ធដែលបាន ស់នៅឆ្លងកាត់សម័យកាលនោះបានខិតខំ ចងក្រងជាកម្រងរឿង ព្រេង រឿងប្រលោមលោកនានា ឲ្យសមស្របទៅតាមព្រឹត្តិការណ៍ទាំងនោះដែរ ដើម្បីឲ្យអ្នកអានបានស្គាល់ ហើយបានផ្ដល់ចំណេះដឹងបញ្ហាទាក់ទងនឹងជីវភាពរស់នៅនាសម័យនោះ។ ដោយបានមើលឃើញគុណតម្លៃអក្សរសិល្ប៍បែបនេះហើយ ទើបមានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? ដើម្បីជាជំនួយក្នុងការបកស្រាយគំនិតប្រធានឲ្យកាន់តែមានអត្តន័យក្បោះក្បាយថែមទៀតនោះ យើងគប្បីស្វែងយល់ពីពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យ “ អក្សរសិល្ប៍ ” គឺជាកម្រងអត្ថបទទាំងឡាយណាដែលបានលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយស្រប ទៅតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ។ រីឯ “ តថភាពសង្គម ” មានន័យថា ជារឿងពិតដែលមាននៅក្នុងសង្គម ដូចនេះប្រធានមានន័យថាកម្រងអត្ថបទទាំងឡាយណាដែលបានលើកយកបញ្ហាមនុស្សមកចោទ និង ដោះស្រាយតាមសិល្ប៍វិធីអ្នកនិពន្ធ គឺជារឿងពិតដែលស្របតាមសិល្ប៍ វិធីរបស់អ្នកនិពន្ធពិតមែន ។ ជាការពិតណាស់អ្នកនិពន្ធ គឺសុទ្ធតែបានរស់នៅឆ្លងកាត់សម័យ កាលក្នុងសង្គមណាមួយជានិច្ច ហើយរាល់បាតុភូត ឬព្រឹត្តិការណ៍នានា មិនអាចឆ្លងផុតពីក្រសែភ្នែកដ៏វាងវៃរបស់គាត់ឡើយ។ ពិតមែនហើយថា អត្ថបទរឿងរ៉ាវខ្លះ ហាក់ដូចជានិយាយប្រឌិត ហួសហេតុខុសពីរឿងពិត ប៉ុន្តែយើងគួរចាត់ទុកថាសិល្ប៍វិធីរបស់អ្នកនិពន្ធ គឺគាត់ត្រូវតែបញ្ចេញ បញ្ចូលខ្លះហើយContinue reading “មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? “
ប្រទេសជឿនលឿនផ្នែកអក្សរសាស្ត្រ
ប្រទេសជឿនលឿនផ្នែកអក្សរសាស្ត្រគឺ ក្រិច បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី អាមេរិក ព្រោះល្ខណ:និងខ្លឹមសារអក្សរសិល្ប៍មានតម្លៃអប់រំល្អដែលប្រទេសដទៃជាដៃគូខាងវិស័យអប់រំអាចយកប្រើប្រាស់បានក្នុងលក្ខណ:អក្សរសិល្ប៍អន្តរជាតិឬហៅថា អក្សរសិល្ប៍បរទេស។ប្រទេសក្រៅពីប្រទេសខាងលើវាគ្រាន់តែជាអាណានិគមន៍ដែលសាបព្រោះមនោគមន៍វិជ្ជារបស់ខ្លួនទៅលើប្រទេសអន់ថយប៉ុណ្ណោះ។ចំណែកអក្សរសាស្ត្រខ្មែរ (រឿងទុំទាវ រឿងរាមកេរ្តិ៍) មានប្រទេសមួយចំនួនយកទៅសិក្សាដូចជា ឡាវ ថៃ បារាំង ,,,។ព្រោះជារឿងដ៏ល្អដែលបង្ហាញលក្ខណ:ជាតិខ្មែរ។
ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។
ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។ គម្រោងអធិប្បាយ ១-សេចក្តីផ្តើម : លំនាំបញ្ហា : និយាយទាក់ទងដំណើររឿងដែលជាមូលហេតុជម្រុញ ជួន និងនៅនិងបក្ខពួករួមគំនិតគ្នាសម្លាប់បារដេសឬគំនិតទូទៅទីណាមានការជីះជាន់ ទីនោះមានការតស៊ូរើបម្រាស់។….. ចំណូលបញ្ហា : បញ្ចូលគំនិតប្រធាន……< ………> ចំណោទបញ្ហា : ចោទសួរតាមបែបប្រធានពិភាក្សា ។ ២-តួសេចក្តី : ក-ឃ្លាភ្ជាប់សេចក្តី : មុននឹងបកស្រាយប្រធានយើងត្រូវយល់ពាក្យគន្លឹះជាមុនសិន ……..។ ខ-ពន្យល់ពាក្យគន្លឹះ :………………………………………………………………………………………………………………..។ – អាណានិគមបារាំង : សំដៅលើប្រទេសបារាំងដែលបានដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជាយើង ..។ – ក្រុមចលនាតស៊ូ : ក្រុមមនុស្សដែលស្រុះស្រួលគំនិតរួមកម្លាំងគ្នាធ្វើសកម្មភាពប្រឆាំងនឹងការជិះជាន់….. – បរាជ័យ : ចុះចាញ់ ចុះញម បោះបង់ការប្រយុទ្ធ ……។ គ-ពន្យល់ន័យប្រធាន : ក្រុមជួន នៅ និងបក្ចពួកដែលបានស្រុះស្រួលគំនិតគ្នារួបរួមគ្នាងើបឡើងប្រឆាំងនឹងការជិះជាន់ត្រួតត្រារបស់បារាំង ត្រូវចុះចាញ់បោះបង់ការប្រយុទ្ធទាំងស្រុង….។ បកស្រាយ ១-មតិស្របContinue reading “ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។”
គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។
គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។ សេចក្តីអធិប្បាយ នាពេលបច្ចុប្បន្ននេះ ស្នាដៃអក្សរសិល្ប៍មួយចំនួនធំត្រូវបានក្រសួងអប់រំដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ក្នុងនោះស្នាដៃអក្សរសិល្ប៍ខ្មែរបែប ពុទ្ធនិយមច្រើនលើកយកបញ្ហាបុណ្យបាប កម្មពៀរវេរាមកចោទ និងដោះ ស្រាយតាមពុទ្ធបញ្ញត្តិ។ ចំណែករឿងខ្មែរព្រាហ្មណ៍និយមវិញច្រើនតែលើកយកប្ញទ្ធិសំដែងបាដិហារ្យ ប្រពៃណី និងបញ្ហាសច្ចៈធម៌ជាដើម។ ហេតុនេះហើយបានជាតាមរយៈអក្សរសិល្ប៍ខ្មែរ មានពំនោលមួយឃ្លាបានពោលថា“ ការបំបរបំបង់ព្រះរាមចេញពីនគរចំនួនដប់បួនឆ្នាំគឺ ដោយសារពាក្យសត្យ ”។តើរឿងរាមកេរ្តិ៍ឆ្លុះបញ្ចាំងបញ្ហានេះដូចម្តេច? ដើម្បីជាជំនួយដល់ការបំភ្លឺចំពោះបញ្ហា របស់ប្រធានខាងលើជាបឋមគប្បីស្វែងយល់ពីពាក្យសត្យជាមុនសិន។ ពាក្យ “សត្យ” មាន ន័យថា ដំណើរទៀងទាត់ សេចក្តីពិត ឬសច្ចៈ ។ ដូចនេះប្រធានចង់មាន ន័យថាការបំបរបំបង់ព្រះរាមចេញពីនគរចំនួនដប់បួនឆ្នាំគឺ ដោយសារ ដំណើរទៀងទាត់ សេចក្តីពិត ពាក្យសច្ចៈរបស់ព្រះរាមពិតប្រាកដមែន។ ជាការពិតណាស់បើយើងផ្អែកតាមដំណើររឿងរាមកេរ្តិ៍ខ្មែរឃើញ ថា ក្រោយពេលដែលព្រះរាមបានទទួលជោគជ័យក្នុងការលើកធ្នូសិល្ប៍នៅនគរមិថិលា ហើយបានព្រះនាងសីតាធ្វើជាអគ្គមហេសីមក ព្រះបាទ ទសរថបានជំនុំអស់អាមាត្យ មន្ត្រី កវី បណ្ឌិតហោរាបំរុងនឹងលើករាជ សម្បត្តិឲ្យទៅព្រះរាមឡើងសោយរាជ្យស្នងពីព្រះអង្គតរៀងទៅ។ ប៉ុន្តែ នៅពេលនោះព្រះនាងកៃកេសី ជាមហេសីចុងបានក្រោកជំទាស់ដ៏ធំមួយ រវាងព្រះបាទទសរថ ព្រះរាមជាមួយកៃកេសី ពោលគឺបញ្ហារាជសម្បត្តិ បានចោទឡើង។ យ៉ាងណាមិញក្នុងរឿងនេះមានចំងល់ថាហេតុអ្វីបានContinue reading “គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។”
មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។
មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។ សេចក្តីអធិប្បាយ១.សេចក្តីផ្តើម.លំនៅបញ្ហា…….ចំណូលបញ្ហា……ចំណោទបញ្ហា.: តើទស្សន:ខាងលើមានន័យដូចម្តេច?២.តួសេចក្តី.ឃ្លាភ្ជាប់សេចក្តី.ពន្យល់ពាក្យ :ការងារសុចរិត ជាការងារដែលមានលក្ខណ:ស្មត្រង់រកស៊ីស្របច្បាប់ មិនកេងប្រវ័ញ្ច មិនលួចប្លន់ ឆក់ឆបោកទ្រព្យសម្បត្តិអ្នកដទៃ។រីឯពាក្យសុភមង្គល មានន័យថា សេចក្តីសុខគ្រប់បែបយ៉ា។.ន័យប្រធានចង់និយាយថា ការងាររកស៊ីប្រកបដោយក្តីសិចរិតនាំមកនូវសុភមង្គលគ្រប់បែបយ៉ាង។.បកស្រាយប្រធានជាការពិតមែនហើយ មនុស្សម្នាក់ៗក្នុងសង្គមត្រូវរស់នៅមានការងារធ្វើដើម្បីមានប្រាក់ មានទ្រព្យសម្បត្តិ ម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត។មនុស្សកើតមកមានសមត្ថភាពនិងមុខរបរមិនដូចគ្នាទេ ខ្លះជាកម្មករស៊ីឈ្នួលគេយកប្រាក់កម្រៃ ខ្លះជាកសិករកម្មករធ្វើការងារដោយកន្លងកាយ កម្លាំងប្រាជ្ញា ខ្លះជាមន្ត្រីរាជការបម្រើការងារជូនពលរដ្ឋជូនប្រទេសជាតិ ខ្លះទៀតជាពាណិជ្ជករធ្វើជំនួញជួញដូរមានប្រាក់និងទ្រព្យសម្បត្តិសំបូរហូរហៀរ រហូតដល់មានលុយជួយជនក្រីក្រក្នុងសង្គមថែមទៀត។ការប្រកបរបរការងារសុចរិតស្ថិតក្នុងកាល:ទេស:ខ្លះមានការលំបាក កាល:ទេស:ខ្លះមានការងាយស្រួលពោលគឺការប្រកបរបរមានការជួបឧបសគ្គច្រើន។អ្នកសេដ្ឋកិច្ចវិទូមានទស្សន:ថា ការប្រកបការងារសុទ្ធតែមានលក្ខណ:ប្រថុយប្រថានដើម្បីទទួលជោគជ័យ តែជួនកាលក៏ទទួលបរាជ័យ។ ជាក់ស្តែងក្នុងសង្គមមនុស្ស មានមនុស្សមួយចំនួនបានប្រព្រឹត្តការងារទុច្ខរិតប្រព្រឹតអំពើអាក្រក់ លួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃដើម្បីធ្វើមានបានសម្រាប់ខ្លួន ទីបំផុតត្រូវមានទោសទណ្ឌប្រឈមផ្លូវច្បាប់។ ប៉ុន្តែក៏មានមនុស្សមួយចំនួនធំបានរស់ដោយការងារសុចរិតប្រកបការងារស្របច្បាប់ រស់ដោយការរករបរចិញ្ចឹមជីវិតដោយខ្លូនឯងមានភាពស្មោះត្រង់គោរពច្បាប់ រកស៊ីដោយយុត្តិធម៌ ហើយទ្រព្យសម្បត្តិបានមកមានភាពសុខសាន្តរកស៊ីមានបានត្រជាក់ត្រជុំចំរ៉ុងចម្រើន និងរស់ដោយថ្លៃថ្នូរក្នុងសង្គមថែមទៀត។តួយ៉ាងដូចជាមន្ត្ថីរាជការមិនប្រព្រឹត្តអំពើពុករលួយ រស់ដោយប្រាក់ខែរដ្ឋប្រកបដោយថ្លៃថ្នូរ។កសិសករកម្មករប្រកបរបរចិញ្ខឹមជីវិតដោយសេខក្តីថ្លៃថ្នូរ។ឈ្មួយពាណិជ្ជកររកស៊ីដោយសុចរិតរស់ដោយសេចក្តីថ្លៃថ្នូរ។នៅក្នុងអក្សរសិល្ប៍ខ្មែរដែលយើងបានសិក្សាកន្លងមក ក៏បានបង្ហាញនូវសកម្មភាពរបស់តួអង្គមួយចំនួនដែលរស់នៅក្នុងកាល:ទេស:មួយលំបាក តែតួអង្គនោះសុខចិត្តរស់នៅប្រកបការងារដោយសុចរិតទៀងត្រង់ស្របច្បាប់សង្គម ។ជាក់ស្តែងរឿងស៊ឹមបរឡាន ស៊ឹមសុខចិត្តរស់ប្រកបរបរបើកឡានជូនចៅហ្វាយ ស្មោះត្រង់ចៅហ្វាយ តែមិនប្រព្រឹត្តការងារទុច្ចរិតណាមួយឡើយ។រឿងព្ថះអាទិត្យថ្មីរះលើផែនដីចាស់ សមសុខចិត្តរស់យ៉ាងលំបាកក្នុងសម័យអាណានិគមបារ៉ាំង ធ្វើជាកម្មកររោងចក្រ កម្មករធាក់ស៊ីក្លូ ក្នុងកាល:ទេស:នោះ សមមានជីវភាពក្រីក្រ រហូតដល់ប្រពន្ធស្លាប់ចោល។លុះមកដល់កាល:ទេស:ស្រុកទេសរួចផ្តពីអាណានិគមបារាំង ចូលដល់សម័យសង្គមរាស្ត្រនិយម សមរស់ដោយការងារសុចរិត ជាកសិករមានសេចក្តីថ្លៃថ្នូរក្នុងសង្គមដែលសង្គមគទ្រសមជាប្រធានសហគមន៍ថែមទៀត ។សរុបសេចក្តីមក ការងារសុចរិតពិតជាធ្វើឱ្យមនុស្សមានសេចក្តីថ្លៃថ្នូរមែន ហើយមានសុភមង្គលរស់នៅដោយសុខសាន្ត។៣.សេចក្តីបញ្ចប់.វាយតម្លៃប្រធាន : ប្រធានមានលក្ខណ:អប់រំល្អ ឱ្យមនុស្សស្រឡាញ់ការងារសុចរិត។យោបល់ផ្ទាល់ខ្លួន:ខ្ញុំត្រូវស្រឡាញ់ការងារសុចរិតContinue reading “មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។”
សេចក្តីណែនាំស្តីពីការរៀបចំប្រឡងនៅសាលាមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា២០២២.២០២៣
ចុចទីនេះដើម្បីអានព័ត៌មានលម្អិត https://bit.ly/3FtyZQ9
ស្រ:ព្យញ្ជនៈ:របស់ខ្មែ
វិញ្ញាសាជីវវិទ្យាបាក់ឌុប០៥ធ្នូ២០២២
វិញ្ញាសាភាសាខ្មែរបាក់ឌុប០៥ធ្នូ២០២២
សទិសសូរនឹងពាក្យ-សូត-សូត្រ-សូធ្យ
១-សូត ( សំ. បា. ) សារថី, អ្នកបររថ; សម្ដីសម្ដែងអំណរ, ការថ្លែងអំណរ ។ ខ្មែរបុរាណប្រើជា កិ. “បញ្ចេញវាចាថ្លែងសេចក្ដី; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់” ក៏មាន, តែសម័យសព្វថ្ងៃនេះ ប្រើជា សូត្រ ( ម. ព. សូត្រ កិ. និង សូធ្យ ផង ) ២-សូត្រ ( សំ.; បា. សុត្ត ) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត ( មានសរសៃពីងពាង, សរសៃឈូក ជាដើម ) ។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាងស្រាវសូត្រ, សំពត់សូត្រ ។ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម ( តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ )ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្មContinue reading “សទិសសូរនឹងពាក្យ-សូត-សូត្រ-សូធ្យ”
រឿងភូមិតិរច្ឆាន
រឿងភូមិតិរច្ឆានជារឿងមានទាក់ទងប្រវត្តិសាស្ត្រខ្មែរសម័យអាណានិគមបារាំង https://bit.ly/3VBCF8Y
សិក្សាពាក្យ ចារិក ចារឹកនិងចរិត
ចារិក ជានាមសព្ទ(សំ. បា.) ទីដែលជាទីត្រាច់ទៅឬជាទីត្រាច់មកទៅកាន់ចារិកនៃខែត្រ ។ពុទ្ធចារិក (ពុត-ធៈ–) ទីដែលព្រះពុទ្ធទ្រង់ស្ដេចទៅឬស្ដេចមក ។ល។ ចារឹក កិរិយាសព្ទចារ, សរសេរ កត់ខ្មែរក្នុងបុរាណសម័យ បានចារឹកប្រវត្តិនៃសិលាប្រាសាទថ្មនានាច្រើនតំបន់ ។ នាមសព្ទអ្វីៗ មានផ្ទាំងថ្មជាដើម ដែលមានអក្សរជាសម្គាល់គោលចារឹកព្រំដែន; សិលាចារឹក; មានចារឹកជាគ្រឿងសំគាល់ ។ ល ។ ចរិត ជានាមសព្ទ(សំ. បា.) ការប្រព្រឹត្តិ; កិរិយាមារយាទ; ឫកពា, បែបបទ ។ល។ចរិតល្អ, ចរិតមិនល្អ ។ មនុស្សខូចចរិត គឺមនុស្សបង់ឫកពាប្រក្រតី, ដែលរកកល់ឆ្គួត ។ បើមាន ទុ ភ្ជាប់ពីខាងដើម ត្រូវសរសេរជា ទុច្ចរិត, បើមាន សុ នៅខាងដើម ត្រូវសរសេរជា សុចរិត ។
កំចីភាសាបរទេស
កំចីភាសាបរទេស ៖ ខ្មែរបានមានទំនាក់ទំនងជាមួយបរទេសតាំងពីសម័យបុរាណម្លេះតាមរយៈពាណិជ្ជកម្ម ការទូត ទេសចរណ៍និងទំនាក់ទំនងអរិយធម៌រវាងផងគ្នា។នៅសម័យបុរាណ ពេលខ្មែរមានទំនាក់ទំនងជាមួយបរទេស ខ្មែរបានផ្សព្វ ផ្សាយវប្បធម៌របស់ខ្លួន ហើយក៏ទទួលវប្ប ធម៌បរទេសមកវិញផងដែរ។ ១. ពាក្យកំចីថៃ ៖ ពាក្យខ្មែរយើងមួយចំនួនតូចមានប្រភពចេញមកពីភាសា ថៃ ព្រោះនៅប្រមាណសតវត្សទី១៧ គឺក្រោយពេលបែកបន្ទាយលង្វែក ពាក្យថៃបានហូច្រាស់មកកម្ពុជាវិញ។ កាពិ = ម្ហូបធ្វើពីគីនិងអំបឹលបុកឲល្អិត កាពិផៅ = កាពិចៀន ក្លងខែក = ស្គរជ្វាគឺស្គរមួយប្រភេទដែលមានរាងវែងពាសស្បែកទាំងសងខាង។ ក្លងឆ្នះ = ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីសរ្គជ្វា ប្រើសម្រាប់ទះបញ្ជើចលើខ្នងដំរីឲ្យកងទ័ពដើរស្រុះគ្នា ក្វែន = វៃ វាងវៃ ស្ទាត់ ជំនាញ ខុនហ្នឹង = មនុស្សម្នាក់ ខុន = ឈ្មោះកូនចត្រង្គដែលសន្មតថា ជាស្តេចខុនចត្រង្គ ខុនណាង = ស្រីជាភរិយាមន្ត្រី ជំទាវខុនណាង ខៅតាក = បាយហាលឲ្យក្រៀម ខ្វាម = ចាប់ខ្វាម ចៃឬដួងចៃContinue reading “កំចីភាសាបរទេស”
វចនានុក្រមបាលីសំស្ក្រឹត-ខ្មែរ
សូមចុចលើតំណភ្ជាប់ទីនេះដើម្បីអានវចនានុក្រមបាលីសំស្ក្រឹតខ្មែរ https://drive.google.com/file/d/1mWNVyxqO56lKQZKLabBmKZrtlAOdsEWs/view?usp=drivesdk
អត្ថន័យច្បាប់ស្រីរបស់ព្រះអង្គឌួង
ក្នុងច្បាប់ស្រីរបស់ព្រះបាទអង្គឌួង បានបង្ហាញឲ្យឃើញច្បាស់អំពីលក្ខណៈជាមង្គលនិងអពមង្គលរបស់ស្ត្រី។១- មង្គលនៃស្ត្រី៨ប្រការ ៖– ស្រីជា ៖ មានឫកពាស្រគត់ស្រគំសម្តីពីរោះពិសា– ស្រីត្រង់ ៖ ចេះថែរក្សាទ្រព្យសម្បត្តិមិនមានប្រមាថ– ស្រីគាប់ ៖ ឧស្សាហ៍ព្យាយាម សន្សំសំចៃ– ស្រីប្រាជ្ញ ៖ ចេះអធ្យាស្រ័យស្រស់ស្រាយរាក់ទាក់– ស្រីស្អាត ៖ ចេះរៀបចំទុកដាក់ផ្គាប់ចិត្តប្តី– ស្រីស្មោះ ៖ ស្វាមីភក្តិចំពោះប្តីតែមួយ– ស្រីស្លូត ៖ ស្តាប់បង្គាប់តាមប្តីជានិច្ច– ស្រីស្មើ ៖ មានខន្តី ស៊ូទ្រាំស្លាប់រស់ជាមួយប្តី។២- មង្គលនៃភរិយា ៖– មាតាភរិយា ៖ ជាភរិយាទុកដូចម្តាយ ព្រោះចេះអាណិតប្តីដូចកូន ចង់ឲ្យប្តីមានចំណេះវិជ្ជា យសសក្តិរុងរឿង មានទ្រព្យសម្បត្តិ ស្លៀកពាក់ស្អាតបាត មានចំណីអាហារគ្រប់គ្រាន់ សុខភាពបរិបូណ៌ ថែទាំប្តីជាប្រចាំ។– ទាសាភរិយា ៖ ភរិយាដូចអ្នកបម្រើ ខំបម្រើប្តីអស់ពីដួងចិត្ត គោរពប្តី ស្តាប់ប្តី– ភគិនីភរិយា ៖ ភរិយាទុកដូចបងប្អូន ទទួលដំបូន្មានពីប្តី ដូចទទួលដំបូន្មានពីបងដូច្នេះដែរ ប្តូរផ្តាច់ជាមួយប្តីContinue reading “អត្ថន័យច្បាប់ស្រីរបស់ព្រះអង្គឌួង”
