ទិវាគុណឪពុក20មិថុនា

បុរស៤នាក់​អង្គុយរង់ចាំដំណឹង​នៅក្រៅ​បន្ទប់សម្ភព។ ឆ្មបដើរចេញមកប្រាប់ពួកគេ។ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះពីរនាក់!បុរសទី១៖ យីអើ! អីក៏ចៃដន្យ​ម្ល៉េះ​ ខ្ញុំធ្វើការនៅអគារភ្លោះ។ ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបីនាក់!បុរសទី២៖ ចៃដន្យដែរខាងខ្ញុំ! ខ្ញុំធ្វើការនៅ​ក្រុមហ៊ុនត្រីខកំប៉ុងរូបស្រីបីនាក់។ ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបួននាក់!បុរសទី៣៖ ចៃដន្យដែរ! ខ្ញុំធ្វើការនៅ​សណ្ឋាគារ​បួនរដូវ! បុរសទី៤ យកក្បាលបោកជញ្ជាំង ម៉ាំងៗ។អ្នកទាំងអស់គ្នាស្រែកសួរព្រមៗគ្នា៖ មានរឿងអី?បុរសទី៤៖ ខ្ញុំធ្វើការនៅហាងគុយទាវ​៧ពណ៍!

Design a site like this with WordPress.com
Get started