គ្រូវិទ្យាល័យមេសាង

I-ផ្នែកឯកសារនិងសមិទ្ធិផលនានានៃវិទ្យាល័យមេសាង

១-ទីតាំងភូមិសាស្ត្រ ៖ ស្ថិតនៅក្នុងភូមិជីផុច(ខាងជើងទល់មុខវត្តជីផុច)ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ប្រទេសកម្ពុជា ។

មើលតាមផ្កាយរណប
ក្លោងទ្វារសាលាដតថ្ងៃទី១៩មករា២០២៣
ផ្លូវចូលខាងក្នុង
ដំណើរការចាក់ក្រាលថ្មកសាងផ្លូវចូល
លោកនាយក ឡេង សាវុធ និងលោកគ្រូអ្នកគ្រូទទួលជ័យលាភី
សកម្មភាពគ្រូផ្តល់លំហាត់និងទទួលកិច្ចការពីសិស្សក្នុងសម័យកាលផ្ទុះជម្ងឺ covide 19 លើពិភពលោក

វិទ្យាល័យមេសាងត្រូវបានក្រសួងអប់រំកំណត់ដាក់កូដដើម្បីងាយស្រួលបំពេញការងារ។ដូច្នេះកូដសាលាត្រូវបានកំណត់គឺ 14050305901។

វិទ្យាល័យនេះបានក៍កើតឡើងតំាំងពីឆ្នាំ១៩៩២។ ការបង្កើតសាលារៀនដំបូងនៅក្នុងឆ្នាំ១៩៩២ មានសិស្សចំនួន៩៨៧នាក់ គ្រូបង្រៀនចំនួន២៩នាក់ រួមជាមួយនាយកសាលា។

ក្នុងឆ្នាំសិក្សា ១៩៩២-១៩៩៣ បានប្តូរឈ្មោះ ពីអនុវិទ្យាល័យពោធិកន្លែង ទៅជាវិទ្យាល័យមេសាងរហូតមកដល់សព្វថ្ងៃនេះ ដែលមានសេចក្តីសម្រេចលេខ២៥០អរ.សសរ ចុះថ្ងៃទី២១ខែធ្នូ ឆ្នាំ១៩៩២ អនុរដ្ឋលេខាធិការ ម៉ុម ជីមហ៊ុយ។

ទីតាំងចាស់នៅសាលាស្រុកមេសាង បន្ទាប់មកប្តូរមកទីតាំងថ្មីនៅមុខវត្តជីផុច។នៅកន្លែងថ្មីនេះគឺជាដីទួលអ្នកតា និង
ក៍ជាកន្លែងដែលប៉ុលពត សម្លាប់មនុស្សផងដែរ ប៉ុន្តែដោយរដ្ឋអំណាច និងលោក ប៊ូ សាមុន ជានាយកសាលាបានប្រឹងប្រែង
កៀរគរសហគមន៍ ជួយសាងសង់បានអគារឈើចំនួន៣ខ្នង ស្មើ១២បន្ទប់ និងសម្តេច ហ៊ុន សែន ពេលចុះបេសកម្ម ក្នុងភូមិ
សាស្ត្រស្រុកមេសាងបានឧបត្ថម្ភនូវ អគារថ្មប្រក់ក្បឿង២ខ្នងស្មើ៨បន្ទប់ ដោយធ្វើការសម្ភោធដាក់ឲ្យប្រើប្រាសក្រោមអធិបតីភាព សម្តេចធម្មពោធិសា ជា ស៊ីម នាឆ្នាំ១៩៨៩ ។

វិទ្យាល័មេសាងមានចំនួនគ្រូសរុប 157 នាក់ក្នុងនោះស្រីចំនួន45 នាក់(គិតត្រឹមឆ្នាំ2020)។រីឯចំនួនសិស្សសរុប  2867 ស្រី 1125 (គិតត្រឹមឆ្នាំ 2020)។ចំនួនអគារសិក្សាទាំងអស់មាន 8ខ្នង។ ទីចាត់ការ1ខ្នងសាងសង់ដាច់តែឯង។នៅប៉ែកខាងកើតមានអគារ១ខ្នងបានបែងចែកជាបន្ទប់សម្រាប់តម្រូវការសិក្សាផ្សេងៗដូចជាបណ្ណាល័យ,បន្ទប់រៀនកុំព្យូទ័រ,រោងជាង,បន្ទប់រៀនកាត់ដេរ។

បង្គន់អនាម័យត្រូវបានសាងសង់ដាក់ឱ្យមានគ្រប់អគារ និងសង់ក្រៅអគារចំនួន4កន្លែងទៀត។

មានអាងស្តុកទឹក1មានធុងចម្រោះទឹកស្អាតសម្រាប់ចែកចាយទឹកទៅគ្រប់កន្លែងនៅក្នុងសាលារៀន។ថ្មីៗនេះ សាលាបានកសាងសម្ភារ:លាងដៃសម្រាប់លាងដៃសម្អាតដែលបានដាក់សាប៊ូនិងអាល់កុលសម្លាប់មេរោគជាប្រចាំផងដែរ។តើយើងត្រូវលាងដៃនៅពេលណា?យើងបានអប់រំពន្យល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនថា ការលាងដៃសម្អាតជាប្រចាំគឺមានសារ:សំខាន់ណាស់សម្រាប់ការពារពីជម្ងឺឆ្លងនានា ពិសេស covid 19 ដែលរាតត្បាតពេញពិភពលោក។ការលាងដៃត្រូវអនុវត្តនៅពេលមុនចូលបន្ទប់រៀន,ចេញពីថ្នាក់រៀន,ក្រោយពីចូលបន្ទប់ទឹក,ក្រោយបន្ទោរបង់,មុនប៉ះពាល់ចំណីអហារ,,,។ល។ពិសេសការអនុវត្តន៍ក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្រាប់នាទីកីឡា យើងមានទីលានបាល់ទះ ទីលានបាល់ទាត់ ទីលានបោះប៊ូល ដែលជាមណ្ឌលសម្រាប់ប្រកួតកីឡាថ្នាក់ស្រុកតែងតែធ្វើនៅទីនេះរាល់ៗឆ្នាំ។

នៅខាងកើតអគារទីចាត់ការ យើងមានតាំងរូបចម្លាក់ពាក់ព័ន្ធកវីនិងអ្នកនិពន្ធខ្មែរដែលយើងចាត់ទុកជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដូចជារូបចម្លាក់សម្តេចព្រះសង្ឃរាជជួនណាត ជោតញ្ញាណោរូបចម្លាក់ព្រះភិរម្យ អ៊ូ ហៅង៉ុយ ឬហៅថា ក្រមង៉ុយ រូបចម្លាក់ព្រះរាជាព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រមានព្រះកិត្តិនាមល្បីល្បាញខាងអក្សរសាស្ត្រនាសម័យអង្គរ។

នៅខាងមុខទីចាត់ការ តាមផ្លូវចូលពីក្លោងទ្វារខាងមុខទល់នឹងមុខដងទង់ជាតិ យើងបានកសាងរូបចម្លាក់សត្វទាក់ទងឆ្នាំកំណើតមនុស្សខ្មែរចំនួន 12 អមសងខាងផ្លូវគឺឆ្នាំជូត(កណ្តុរ)ជាឆ្នាំទី1,ឆ្នាំឆ្លូវ(គោ)ជាឆ្នាំទី2,ឆ្នាំខាល(ខ្លា)ជាឆ្នាំទី3,ឆ្នាំថោះ(ទន្សាយ)ជាឆ្នាំទី4,ឆ្នាំរោង(ពស់នាគរាជ)ជាឆ្នាំទី5,ឆ្នាំម្សាញ់(ពស់)ជាឆ្នាំទី6,ឆ្នាំមមី(សេះ)ជាឆ្នាំទី7,ឆ្នាំមមែ(ពពែ)ជាឆ្នាំទី8,ឆ្នាំវក(ស្វា)ជាឆ្នាំទី9,ឆ្នាំរកា(មាន់)ជាឆ្នាំទី10,ឆ្នាំច(ឆ្កែ)ជាឆ្នាំទី11,ឆ្នាំកុរ(ជ្រូក)ជាឆ្នាំទី12។

នៅខាងឆ្វេងផ្លូវចូលសាលាជាប់ក្លោងទ្វារ យើងមានរោងសម្រាប់ផ្ញើកង់ម៉ូតូដើម្បីរក្សាសុវត្ថិភាពនិងទ្រព្យសម្បត្តិរបស់សិស្សនិងគ្រូ ដែលធានាបាននូវភាពគង់វង់មិនបាត់បង់ឡើយ។

មានសាលប្រជុំ 1នៅប៉ែកខាងកើត ឆៀងខាងជើង ដែលបានកសាងនិងបំពាក់ឧបករណ៍ក្នុងបន្ទប់ប្រកបដោយសុវត្ថិភាពនិងផាសុកភាព។សាលប្រជុំនេះមានវិសាលភាពទូលាយដែលងាយស្រួលក្នុងការជួបប្រជុំបច្ចេកទេសកម្រង និងប្រជុំនានា។

បន្ទប់ពិសោធមាន3បន្ទប់តម្រូវតាមការពិសោធន៍លើមុខវិជ្ជា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ។

ឡេង សាវុធ

ពានរង្វាន់សម្តេចតេជោហ៊ុនសែន និងលិខិតសរសើរច្រើនទៀតស្តីពីនាយកគ្រប់គ្រងល្អ។ពានរង្វាន់នាយកគ្រប់គ្រងល្អ ឆ្នាំ២០២២ លេខ១

លោកនាយក ឡេង សាវុធ

មោក សាម៉េន

១៩៩៧ ពានរង្វាន់លេខ១ធម្មវិន័យថ្នាក់ឯក។២០០៤ពានរង្វាន់លេខ១ទិវាខ្ញុំនិងអ្នកការបកស្រាយវប្បធម៌ទូទៅ ប្រដេញពាក្យតែងនិពន្ធកំណាព្យនិងស្មូត្រ កំណាព្យពានឯកឧត្តមសុខ អាន ទូរទស្សន៍-ទទក-។២០១៧ ពានជ័យលាភីស្មូត្រក្នុងទិវាគ្រូបង្រៀន។២០១៨ពានរង្វាន់លេខ២បកស្រាយសិក្សាកថា

២០១៨ ជាគ្រូបង្វឹក និងដឹកនាំរបស់របស់អ្នកគ្រូយន ដានី ម្ចាស់ជ័យលាភីលេខ១ផ្នែកស្មូត(ទិវាគ្រូបង្រៀន)

២០១៩ ជាគ្រូបង្វឹក  និងដឹកនាំរបស់យុវសិស្សទៀង  ធន ជ័យលាភីលេខ១ ផ្នែកតែងនិពន្ធ (ទិវាអំណានថ្នាក់ជាតិ ) ។

ឆ្នាំ២០២០ ជាគ្រូបង្វឹកនិងដឹកនាំយុវសិស្ស កាន ស្រីនីត ម្ចាស់ជ័យលាភីពានរង្វាន់លេខ៣ ផ្នែកតែងនិពន្ធកំណាព្យរឿងខ្លី ទិវាជាតិអំណាន ។

មោក សាម៉េន ទទួលពានរង្វាន់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ច្រឹង ធារ័ត្ន

ច្រឹងធារ័ត្ន គ្រូបង្រៀន ។ បរិញ្ញាបត្រជីវវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ។

ច្រឹង ធារ័ត្ន ជាគ្រូទទួលបានលិខិតសរសើរអំពីកម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់ការសិក្សាដែលរៀបចំដោយអង្គការ USAID និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពីសៀវភៅណែនាំសម្រាប់គ្រូបង្រៀន

– ឆ្នាំ 2014 ទទួលបានប័ណ្ណសរសើរអំពីកម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់ការសិក្សាដែលរៀបចំដោយអង្គការ USAID របស់អាមេរិក

ប័ណ្ណសរសើរអំពី កម្មវិធីសាកល្បងទប់ស្កាត់សិស្សបោះបង់ការសិក្សារៀបចំដោយ USAID

– ឆ្នាំ2015 ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពីសៀវភៅណែនាំសម្រាប់គ្រូបង្រៀនឧបត្ថម្ភដោយអង្គការ JICA

វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពីសៀវភៅណែនាំគ្រូបង្រៀន

ខ-លទ្ធផលសិស្សពូកែថ្នាក់ជាតិ

ខាងក្រោមនេះជាសិស្សពូកែថ្នាក់ជាតិដែលបានទទួលជ័យលាភីក្នុងការប្រឡងប្រជែងយកស្នាដៃលើទូទាំងប្រទេសកម្ពុជា

ម៉ៅ រស្មី ថ្នាក់ទី12

– ឆ្នាំ2003 ជាម្ចាស់ជ័យលាភីលេខ2 មេដាយប្រាក់     ផ្នែករូបវិទ្យា ទូទាំងប្រទេស

ម៉ៅ រស្មី

ទៀង ធន សិស្សថ្នាក់ទី11

-ជ័យលាភីលេខ1ផ្នែកតែងនិពន្ធ 2019
ទៀង ធន សិស្សថ្នាក់ទី11

សាវុធ ចាវមាន- ជាសិស្សថ្នាក់ទី10

-សិស្សវោហាឆ្នើមនិយាយភាសាអង់គ្លេស(2019)
សាវុធ ចាវមាន

 

សិស្សពូកែនិងនិទ្ទេស A ឆ្នាំសិក្សា 2018- 2019

កុច តុលា សិស្សពូកែរូបវិទ្យា
ថា ស្រីនី សិស្សពូកែរូបវិទ្យា
ហាក់ វណ្ណា សិស្សពូកែរូបវិទ្យា
មន់ សីម៉ា សិស្សពូកែរូបវិទ្យា
ភីនី លីហ័រ សិស្សពូកែរូបវិទ្យា
ថា ស្រីនីត សិស្សពូកែរូបវិទ្យា
ដារ៉ា សុធានី សញ្ញបត្របាក់ឌុបនិទ្ទេស A
ម៉ៃ ភក្តី សញ្ញាបត្របាក់ឌុបនិទ្ទេស A
ញ៉ឺង វិនលាន សញ្ញាបត្របាក់ឌុបនិទ្ទេស A
ហេង ស្រីពៅ សញ្ញាបត្របាក់ឌុបនិទ្ទេស A
សារិត សាវរី សិស្សពូកែគណិតវិទ្យាអូឡាំពិកអន្តរជាតិ

កាន ស្រីនីត

– លេខ៣​ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ផ្នែកនិពន្ធកំណាព្យ​ អបអរសាទរទិវាជាតិអំណាន​ ១១​ មីនា​ ២០២០។

 

កាន ស្រីនីត

សិស្សបាក់ឌុបនិទ្ទេសA 2021

សិស្សនិទ្ទេសA ១០នាក់

សិស្សនិទ្ទេស A ២០២២

សិស្សនិទ្ទេស A 2022

សិស្សពូកែទូទាំងប្រទេស ២០២៣

ផន បូរី ភេទស្រី សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា ថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ៣

ផន បូរី ភេទស្រី សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា ថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ៣

សំណាង ស៊ីថា ភេទស្រី សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា ថ្នាក់ទី៥ ចំណាត់ថ្នាក់លេខ៨

សំណាង ស៊ីថា ភេទស្រី សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា ថ្នាក់ទី៥ ចំណាត់ថ្នាក់លេខ៨

សំអុល ចេត្ថា ភេទប្រុស សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា ថ្នាក់ទី១២ ចំណាត់ថ្នាក់លេខ៥

សំអុល ចេត្ថា ភេទប្រុស  សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា ថ្នាក់ទី១២ ចំណាត់ថ្នាក់លេខ៥

II-រូបថតលោកគ្រូ អ្នកគ្រូ

យើងរៀបរូបថតលោកគ្រូអ្នកគ្រូទុកជាឯកសារលើ Website នេះ ដើម្បីងាយស្រួលលោកអ្នកស្វែងរកក្នុង Browser នៃ Google។លោកអ្នកគ្រាន់តែចូលក្នុង Google រួចសរសេរអាស័យដ្ឋានរបស់យើង http://www.newseworld.news.blog បន្ទាប់មក Search វានឹងបង្ហាញរូបថតនិងឈ្មោះនៅក្នុងវេបសាយរបស់យើង។សូមបញ្ជាក់ផងដែរថា យើងសរសេរ«លោក,,,»ចំពោះនាយកនិងនាយករងសាលាទេ ចំណែកគ្រូធម្មតាគឺសរសេរដោយចាប់ផ្តើមនាមត្រកូលនិងនាមខ្លួនប៉ុណ្ណោះ ហើយការរៀបចំពុំបានរៀបតាមអក្ខរក្រមទេ គឺរៀបតាមការចងចាំនិងស្វែងរកតាមហ្វេសប៊ុក។

ឡេង សាវុធ នាយកវិ.មេសាង
សារ៉ុន មិនា នាយករងរដ្ឋបាល
អ៊ុត សុត នាយករងបច្ចេកទេស
សុង្គីម ប៊ុណ្ណារដ្ឋ នាយករងទទួលបន្ទុកបច្ចេកទ្ទេស
យួន បូរ៉េត អ្នកគ្រប់គ្រង website នេះ
ច្រឹង ធារ័ត្ន អ្នកគ្រប់គ្រង website នេះ
ទូច យ៉ានី
យ៉ាត ផា  គ្រូបង្រៀន
ឌាំង ឌន់ លេខាធិការរដ្ឋបាលនិងជាអ្នកផ្តល់ឯកសារទិន្នន័យសិស្សសរុប 2020
ឈាង សុខុន លេខាបច្ចេកទ្ទេស
អ៊ុល សំបូរ បណ្ណារក្ស
យ៉ុន គីមសាន
បាន ញ៉ គ្រូបង្រៀន
ឆាន់ គាន គ្រូបង្រៀន
ហាក់ ចិន្តា គ្រូបង្រៀន
សំ ម៉ៅ គ្រូបង្រៀន
អេង សុង គ្រូបង្រៀន
សេង បូប្ផា  គ្រូបង្រៀន
ភាង ចាន់ថន គ្រូបង្រៀន
ឈន់ គុន្ធឿន គ្រូបង្រៀន
គា រដ្ឋា គ្រូបង្រៀន
ឈន់ ផេន គ្រូបង្រៀន
វី ជាលី គ្រូបង្រៀន
គីម តូយ គ្រូបង្រៀន
ស្បោង សារិត គ្រូបង្រៀន
ភាច សុភ័ក្ត គ្រូបង្រៀន
ឆន សុត គ្រូបង្រៀន (អ្នកគ្រូថតជាមួយស្វាមីគាត់)
ឆែម វ៉ាន់នឿន គ្រូបង្រៀន
ឆែម រិទ្ធី គ្រូបង្រៀន
ស៊ន់ សាវន់ គ្រូបង្រៀន
អ៊ូ សុខយ គ្រូបង្រៀន
ឈុំ រតនា គ្រូបង្រៀន
ជួន សាមឿន គ្រូបង្រៀន
សេង សៀម  គ្រូបង្រៀន
ហោ ប៊ុនថង គ្រូបង្រៀន
គា គីមហាង គ្រូបង្រៀន
គា គីមទាង គ្រូបង្រៀន
គាន ឧប្បុល គ្រូបង្រៀន
ឈុំ ខ្នា គ្រូបង្រៀន
ខុម ឃីម គ្រូបង្រៀន
ស៊ីវ ពិសី គ្រូបង្រៀន
គឹម គឿន គ្រូបង្រៀន
យ៉ុន គីមសុង គ្រូបង្រៀន
កុល ឌន គ្រូបង្រៀន
ប្រុក ស្រស់ គ្រូបង្រៀន
សឿន អ៊ន់ គ្រូបង្រៀន IT ( រូបកាន់សញ្ញាបត្រ )
លន់ ប្រិយ គ្រូបង្រៀន
លន់ រ៉ុម គ្រូបង្រៀន
ម៉ាប់ នា គ្រូបង្រៀន
មោក សាម៉េន គ្រូបង្រៀន
រ៉ាត់ រ៉ុង គ្រូបង្រៀន
នឹម សៃ គ្រូបង្រៀន
ភោគ ផា គ្រូបង្រៀន
ណយ សំអន គ្រូបង្រៀន
នូ សីហា គ្រូបង្រៀន
ផៃ សារឿន គ្រូបង្រៀន
សំបាត់ ភារម្យ គ្រូបង្រៀន
ភី ភោគ គ្រូបង្រៀន

ព្រំ សិទ្ធី គ្រូបង្រៀន

ព្រំ សិទ្ធី គ្រូបង្រៀន
ពៅ ភារម្យ គ្រូបង្រៀន
សោម សារ៉ន គ្រូបង្រៀន
រស់ សុភួន គ្រូបង្រៀន
ថន រដ្ឋា គ្រូបង្រៀន
រស់ សំអន គ្រូបង្រៀន
អ៊ុត ស៊ាប គ្រូបង្រៀន
សាន សុជាតា គ្រូបង្រៀន
សារ៉ាត់ រដ្ឋា គ្រូបង្រៀន
សាន់ សាវ៉ុន គ្រូបង្រៀន
វន់ សាវាន គ្រូបង្រៀន
ស៊ិ សាន គ្រូបង្រៀន
ស្បោង សារ៉េន គ្រូបង្រៀន
សុន ផែ គ្រូបង្រៀន
ឈុត ភីរិទ្ធ គ្រូបង្រៀន
ចឺក អឿន គ្រូបង្រៀន
ជួន សាវ៉ៃ គ្រូបង្រៀន
ប៉ុត ម៉ាក់ គ្រូបង្រៀន
អាន សុខាចិន្តា គ្រូបង្រៀន
សែម រ៉ច គ្រូបង្រៀន
ញ៉ឹក រតនា គ្រូបង្រៀន
នីល ស៊ីណា គ្រូបង្រៀន
អ៊ុំ អែម គ្រូបង្រៀន
យ៉ាន ចន្ថា គ្រូបង្រៀន
ឆម សំណាង គ្រូបង្រៀន
សុខា កុសល គ្រូបង្រៀន
ឈុំ ចំរើន គ្រូបង្រៀន
ជាង វណ្ណា គ្រូបង្រៀន
ចឹក ចប គ្រូបង្រៀន(រូបពាក់វ៉ែនតា)
ជុន ឈឿន គ្រូបង្រៀន
អ៊ឹម ហង្សបូរិន គ្រូបង្រៀន
ខុម ស្រីម៉ុម គ្រូបង្រៀន
គា មិថុនា គ្រូបង្រៀន
អ៊ឹម ផល គ្រូបង្រៀន
ហ៊ាង នាង គ្រូបង្រៀន
អំ សារ៉ាន់ គ្រូបង្រៀន
ជា ចន្តូ គ្រូបង្រៀន
ជា ជឿន គ្រូបង្រៀន
ឆុន សុភា គ្រូបង្រៀន
ឈុំ សារ៉ុម គ្រូបង្រៀន
ខុន ស៊ីនិត គ្រូបង្រៀន
ហាន គីមហុល គ្រូបង្រៀន
សៅ សាវី គ្រូបង្រៀន
ឡេង គីមស៊ន់ គ្រូបង្រៀន
សៃ សុភក្តិ គ្រូបង្រៀន
នៅ សំអ៊ួន គ្រូបង្រៀន
សារុំ ធីតា គ្រូបង្រៀន
ជឿង សាត គ្រូបង្រៀន
ស៊ិន សំអុន គ្រូបង្រៀន
ស៊ិន វាសនា គ្រូបង្រៀន
ស៊ាន សុភក្តិ គ្រូបង្រៀន
សឹម ឆន គ្រូបង្រៀន
សឹម ស៊ីណាត គ្រូបង្រៀន
ឆុន សំអួន គ្រូបង្រៀន កីឡា
សួន សាវុទ្ធ គ្រូបង្រៀន
ឈឿន ស្រីស គ្រូបង្រៀន
ភឿន ស្រីមុំ គ្រូបង្រៀន
សុត ស្រីម៉ុម គ្រូបង្រៀន
ទា វិស័យ គ្រូបង្រៀន
ទ្រី ធារី គ្រូបង្រៀន
អ៊ុត សំអឿន គ្រូបង្រៀន
យ៉ាន ធីម គ្រូបង្រៀន
ឈិន យាត គ្រូបង្រៀន
 រុំ យ៉ុង គ្រូបង្រៀន
ជឿង សុភី គ្រូបង្រៀន
ឃិន ហ៊ន់ គ្រូបង្រៀន
ចាន់ ធឿន គ្រូបង្រៀន
ឈួន លាភ គ្រូបង្រៀន
ឡាង ដា គ្រូបង្រៀន
ព្រំ សុភាព គ្រូបង្រៀន
ទ្រើក ភក្តី គ្រូបង្រៀន
ផុល ស៊ីណាត គ្រូបង្រៀន
សុន សុខឿន គ្រូបង្រៀន
ស៊ុត ដានី គ្រូបង្រៀន
អ៊ាម ស្រីទូច គ្រូបង្រៀន
ឥន្ទ តូ គ្រូបង្រៀន
បឿន ប៊ុនលី គ្រូបង្រៀន
អ៊ុក ចរិយា គ្រូបង្រៀន
មី សាឃឿន គ្រូបង្រៀន
យ៉ុល សាមាន គ្រូបង្រៀន
ទាង សំអុល គ្រូបង្រៀន

សោម សាវន់ គ្រូបង្រៀនសេង សូយ គ្រូបង្រៀនម៉ៃ  គ្រូបង្រៀនព្រុំ រ៉ា គ្រូបង្រៀន
* យើងនឹងបញ្ចូលរូបថតបន្តទៀតចំពោះគ្រូមិនទាន់មានរូបថត ។អរគុណ ច្រឹង ធារ័ត្ន ដែលបានជួយមតិយោបល់ក្នុងការផ្តល់ឯកសារនិងពនិត្យអក្ខរាវិរុទ្ធ។
មេសាងថ្ងៃទី21-09-2020

Design a site like this with WordPress.com
Get started