សាមគ្គីនាំឱ្យរស់បែកបាក់សាមគ្គីនាំឱ្យស្លាប់

កំណាព្យ៖ បទពាក្យប្រាំពីរ សាមគ្គីនាំឱ្យរស់ បែកបាក់សាមគ្គីនាំឱ្យស្លាប់ ១-ជីងចក់ទុំជញ្ជាំងចាប់មូស ស៊ីហើយរួចជុះដាក់ជញ្ជាំង តុកកែលបលួចទះតប់ផាំង              ជីងចក់ភាន់ភាំងបាត់មូសសូន្យ ។ ២-តុកកែស្រែកថានែជីងចក់                       ខ្លួនតូចច្រម៉ក់មិនមាំមួន ទុកមូសឱ្យអញសក្តិសមសួន                      ព្រោះអញមានខ្លួនធំហើយមាំ ។ ៣-ជីងចក់ស្រែកថានែតុកកែ                      មាឌអញធំដែរចូរឯងចាំ ឯងដណ្តើមអញរួចហើយខាំ                  Continue reading “សាមគ្គីនាំឱ្យរស់បែកបាក់សាមគ្គីនាំឱ្យស្លាប់”

វិធីតែងកំណាព្យបទពាក្យ៧

បទពាក្យ៧ ជាក្បួនតែងកាព្យមូលដ្ឋានដែលគោរពតាមក្បួនតែងជាដាច់ខាត។ ក. រង្វាស់កាព្យ :  ក្នុង១វគ្គ ឬល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន ៧ព្យាង្គ្គ (កាព្យមូលដ្ឋាន)។ ខ. ចំណាប់ចួន :  ខ១.ចួនក្នុងវគ្គ ឬល្បះ ព្យាង្គ្គទី៧ នៃឃ្លាទី១ ចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី២ ។ ព្យាង្គ្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី៣ ហើយចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី៤ ។ ខ២. ចួនឆ្លងវគ្គ ឬល្បះ ព្យាង្គ្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គមុន ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី២ ក្នុងវគ្គបន្ទាប់ ។ * កំណត់សម្គាល់:  បើសិនជាតែងកំណាព្យចួននឹងព្យាង្គទី២ ឃ្លាទី២ រាល់វគ្គ នោះ កំណាព្យត្រូវតែចួននឹងព្យាង្គទី២ ឃ្លាទី២ និងឃ្លាទី៤គ្រប់វគ្គ។ ហើយបើសិនជាតែងកំណាព្យចួននឹងព្យាង្គទី៤ឃ្លាទី២រាល់វគ្គ នោះក្នុងកំណាព្យត្រូវចួននឹងព្យាង្គទី៤ឃ្លាទី២និងឃ្លាទី៤ គ្រប់វគ្គ។ ឧទាហរណ៍: ជួននឹងព្យាង្គទី២ ១-រ័ត្នអូនស្រស់ថ្លាដូចចរណៃ មាសថ្លៃអូនឆ្លាតស្អាតគ្មានពីរ បងនឹកដល់អូនគ្រប់នាទី នារីចេះសព្វគ្រប់ប្រការ។ ២-មានទាំងគំនិតសន្សំទ្រព្យ បន្សំបន្ទាប់មិនហ៊ឺហារ អូនល្អនឹងបងដូចទេវតាContinue reading “វិធីតែងកំណាព្យបទពាក្យ៧”

កំណាព្យ«ផ្កាក្នុងគេហដ្ឋាន»

បទបន្ទោលកាក ១- នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្តែងរៀបរាប់ ផ្កាជាសំណព្វ ហាក់បីនៅជាប់កាយា។ ២-ផ្កាដាំក្នុងផ្ទះ នៅអែបប៉ប្រះជាយច្បារ  ក្នុងផ្ទះនោះណា ពោរពេញដោយផ្កាគ្រប់ព័ណ៌។ ៣-ផ្កាទាំងនេះនៃ ជាកាដូរថ្លៃកម្រ នឹងមានភព្វល្អ​ ទទួលត្រេកអរណាស់ថ្លៃ។ ៤-ឱផ្កាអើយផ្កា ដុះក្នុងគ្រឹះហារចរណៃ ម្ចាស់បានលកលៃ ខំថែរាល់ថ្ងៃមិនល្ហែ។ ៥-ឱផ្កាអើយផ្កា ខ្ញុំសូម​ប្តេជ្ញាខំថែ មិនមានប្រួលប្រែ ឱយចិត្តបានល្ហែថែស្ងួន។​ ៦-ឱផ្កាអើយផ្កា នៅនឹងនេត្រា​មិនសូន្យ មិនលាក់បំពួន មិនឱ្យសោះសូន្យឡើយណា។ ៧-ឱផ្កាសិរមាន់ មានស្លឹកគ្រប់គ្រាន់មានផ្កា ក្រហមភ្លឺថ្លា ចម្រុះលាយគ្នាគ្រប់ព័ណ៌។ ៨-ឱផ្កាផ្ទីធំ មានដើមរឹងមាំងើបឈរ ផ្កាក្រហមឆ្គ័រ ស្លឹកបៃតងល្អខៀវខ្ចី។ ៩-ឱផ្កាឈូករ័ត្ន ដើមត្រង់បន្ទាត់ណា៎ថ្លៃ ឈ្មោះដូចចរណៃ រីកយប់ឬថ្ងៃតែមួយ។ ១០-ឱផ្កាម៉ោងដប់ មានស្លឹកខ្ចីសព្វផ្កាត្រួយ មានតែអ្នកមួយ ដែលដុះនៅគល់ជាប់ដី។ ១១-ឱផ្កាអើយផ្កា ខ្ញុំសែនស្នេហាណាស់ថ្លៃ នឹកអ្នកយប់ថ្ងៃ គ្មានចិត្តពីរបីបែកបែរ។ និពន្ធដោយ Youn Boreth ភូមិគ្រួសថ្ងៃទី 18/02/2021

Design a site like this with WordPress.com
Get started