ចូរពណ៌នាពីល្បើងអាស៊ីតឡាក់ទិចក្នុងកោសិកាសាច់ដុំរបស់យើង។

កាលណាយើងបញ្ចេញថាមពលច្រើនហួសដូចជាលេង កីឡាយូរពេក ធ្វើការធ្ងន់ ឬខំប្រឹងរត់ខ្លាំងពេក ធ្វើឱ្យកោ សិកាសាច់ដុំប្រើប្រាស់អុកស៊ីសែនច្រើនជាងអុកស៊ីសែន ដែលស្រូបចូល ពេលនោះយើងខំប្រឹងដកដង្ហើមយ៉ាង ញាប់។ ករណីនេះ ធ្វើឱ្យខ្វះអុកស៊ីសែនក្នុងកោសិកា។ ដូចនេះ កោសិកាសាច់ដុំត្រូវប្រើប្រាស់ល្បើងអាស៊ីតឡាក់ទិច គឺម៉ូលេគុលស្ករត្រូវបានបំបែកក្នុងស៊ីតូប្លាសនៃកោសិកា ដោយពុំត្រូវការអុកស៊ីសែន បង្កើតបានអាស៊ីតឡាក់ទិច និងថាមពលតិចតួច មិនអាចផ្គត់ផ្គង់ក្នុងរយៈពេលយូរ។ នៅពេលអាស៊ីតឡាក់ទិចកើតឡើង ធ្វើឱ្យយើង ឈឺចុករោយក្នុងសាច់ដុំ។

ប្រដាប់បន្តពូជបុរសនិងស្ត្រី

ប្រដាប់បន្តពូជបុរស និងស្ត្រី មានលក្ខណៈខុសគ្នា និងមានតួនាទីខុសគ្នាដែរ។១. ប្រដាប់បន្តពូជបុរសរួមមាន៖+លឹង្គ ៊+ពងស្វាស+សរីរាង្គពុំនាក់(លិង្គ)+បំពង់ឧបសម្ព័ន្ធ មាន បំពង់អេពីឌីឌីម និងបំពង់យ៉ង ។+ក្រពេញឧបសម្ព័ន្ធ មាន -ថង់ពូជ – ប្រូស្តាត- ខូពែ ។+ ពងស្វាស+ បំពង់មេជីវិត+ ថង់ទឹកកាម+  ទឹកកាម  (អាចហៀរចេញមកក្រៅពេលពេញវ័យហៅថាសុបិន្តសើម) ២. ប្រដាប់បន្តពូជស្តី្ររួមមាន៖ ប្រដាប់បន្តពូជស្រ្តីមាន៖+ ផ្លូវយោនី + កស្បូន + តួស្បូន + បំពង់ផាឡូប(ដៃស្បូន) + អូវែ + មេជីវិតញី (ជ្រុះធ្លាក់ ១ខែម្តងចាប់ពីពេលពេញវ័យរហូតដល់អស់រដូវ)+ ដោះ (សម្រាប់ផលិតទឹកដោះ ពេលមានផៃ្ទពោះ និងពេលបំបៅដោះកូន) ៣. របៀបថែទាំ ឬអនាម័យប្រដាប់ភេទ–  បុរសត្រូវដុះលាងលឹង្គឲ្យបានស្អាតជានិច្ច ជាពិសេសត្រូវដុសសម្អាតផ្នែកខាងចុងលឹង្គ។–  ស្ត្រីត្រូវសម្អាតទ្វារមាសឲ្យបានស្អាតល្អ។ ក្នុងពេលមានរដូវស្ត្រីគួរណាស់សម្អាតប្រដាប់ភេទយ៉ាងហោចណាស់ឲ្យបាន ២ដងក្នុងមួយថ្ងៃ។ ប្រើសំឡីអនាម័យ ឬកំណាត់សំពតស្អាត រួចបោកគកកំណាត់សំពតនោះជាមួយសាប៊ូ ហើយហាលថ្ងៃឲ្យស្ងួត ព្រោះកំដៅថ្ងៃអាចសម្លាប់មេរោគបាន។ ប្រសិនបើប្អូនធ្វើការកន្លែងសើម (ដូចជានៅ វាលស្រែ) ចូរប្អូនដុសលាងខ្លួនឲ្យបានច្រើនដងក្នុងមួយថ្ងៃ។Continue reading “ប្រដាប់បន្តពូជបុរសនិងស្ត្រី”

ទិវាគុណឪពុក20មិថុនា

បុរស៤នាក់​អង្គុយរង់ចាំដំណឹង​នៅក្រៅ​បន្ទប់សម្ភព។ ឆ្មបដើរចេញមកប្រាប់ពួកគេ។ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះពីរនាក់!បុរសទី១៖ យីអើ! អីក៏ចៃដន្យ​ម្ល៉េះ​ ខ្ញុំធ្វើការនៅអគារភ្លោះ។ ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបីនាក់!បុរសទី២៖ ចៃដន្យដែរខាងខ្ញុំ! ខ្ញុំធ្វើការនៅ​ក្រុមហ៊ុនត្រីខកំប៉ុងរូបស្រីបីនាក់។ ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបួននាក់!បុរសទី៣៖ ចៃដន្យដែរ! ខ្ញុំធ្វើការនៅ​សណ្ឋាគារ​បួនរដូវ! បុរសទី៤ យកក្បាលបោកជញ្ជាំង ម៉ាំងៗ។អ្នកទាំងអស់គ្នាស្រែកសួរព្រមៗគ្នា៖ មានរឿងអី?បុរសទី៤៖ ខ្ញុំធ្វើការនៅហាងគុយទាវ​៧ពណ៍!

Design a site like this with WordPress.com
Get started