Category Archives: គ្មានចំណាត់ក្រុម
ជីវវិទ្យាថ្នាក់ទី១០:ឯកសារបណ្តាញចំណេះដឹង សម្រាប់សិស្សស្វ័យសិក្សា
មេរៀនទី១ ចំណែកថ្នាក់ដើមឈើមែកធាងពូជអម្បូរ មើលសៀវភៅសិក្សាគោល ទំព័រ ០៨ ដល់ទំព័រ ១៣ និងឯកសារពាក់ព័ន្ធផ្សេងទៀត ខ្លឹមសារទី១ ចំណែកថ្នាក់ភាវៈរស់ ១. តើគេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើអ្វី? ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ និងពួក។ ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើរជ្ជៈ សាខា លំដាប់។ ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ រជ្ជៈ អម្បូរ ក្រុម និងលំដាប់។ ● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ ឬលក្ខណៈផ្សេងទៀតដែលគេបានសង្កេត។ ២. ដូចម្ដេចដែលហៅថាការធ្វើចំណែកថ្នាក់? ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាការផ្គុំគំនិតព័ត៌មានឬវត្ថុផ្សេងៗដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់ភាវៈរស់ ។ ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំប្រភេទភាវៈរស់ដែលមានប្រភពរស់នៅ និងមានប្រភពអាហារដូចៗគ្នា។ ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំភាវរស់ដែលមានសារពាង្គកាយដូចគ្នា។ ● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំប្រភេទភាវៈរស់ដែលមានអំណាចដូចគ្នា។ ៣. តើតាក់សូណូមីជាអ្វី? ● តាក់សូណូមី គឺជាវិទ្យាសាស្ត្រនៃការហៅឈ្មោះពួក និងប្រភេទរបស់សត្វចចក។Continue reading “ជីវវិទ្យាថ្នាក់ទី១០:ឯកសារបណ្តាញចំណេះដឹង សម្រាប់សិស្សស្វ័យសិក្សា”
សេចក្តីជូនដំណឹង
ដោយការជាប់រវល់មួយរយ:នេះ ខ្ញុំនឹងចាប់ផ្តើមផ្សព្វផ្សាយអក្សរសាស្ត្រនិងកិច្ចការសង្គមបន្តទៀតចាប់ពីខែកក្កដា២០២៣នេះ
ចូលឆ្នាំខ្មែរ
តើកបិលមហាព្រហ្មតំណាងអោយអ្វី…? +ហេតុអ្វីកបិលមហាព្រហ្មមានតែព្រះសិរដង្ហែរាល់ៗឆ្នាំដោយបុត្រី៧នាក់…?+ហេតុអ្វីកូនកបិលមហាព្រហ្មមាន៧នាក់ហើយសុទ្ធតែស្រី…? *កូនស្រី តំណាងនគរមេ នគរមាតាធិបតេយ្យ នគរដែលមានស្រ្ដីជាអ្នកបង្កើតរដ្ឋដំបូង ដែលគេតាំងនាមហៅថា (នាងនាគ) សត្វនាគ តំណាង ធាតុទឹក ត្រជាក់ ងងឹត ព្រះចន្ទ ទន់ មនុស្សស្រី នេះជាមូលហេតុ ដែលទេវតានៅស្រុកខ្មែរ សុទ្ធតែស្រី គ្មានប្រុស ឬ កូនកបិលមហាព្រហ្ម មានសុទ្ធតែស្រី។ ៧នាក់ តំណាង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ហេតុដូច្នេះហើយបានជា ចូលឆ្នាំប៉ះចំថ្ងៃណា កូនស្រីតំណាងថ្ងៃនោះ ចុះមកថែរក្សាដែនដី មកដង្ហែព្រះសិរកបិលមហាព្រហ្មដែលជាបិតា។ ឧ.ប្រសិនបើឆ្នាំនេះ ចំថ្ងៃអាទិត្យ កូនស្រីថ្ងៃអាទិត្យមក ប្រសិនបើឆ្នាំក្រោយចំថ្ងៃចន្ទ កូនស្រីថ្ងៃចន្ទមក ហើយប្រសិនបើឆ្នាំទី៣ ចំថ្ងៃចន្ទ គឺកូនស្រីថ្ងៃចន្ទមកម្ដងទៀត មិនមែនមកម្ដងម្នាក់នោះទេ ព្រោះកូនស្រីមិនមែនជាទេវតា មិនមែនជាមនុស្ស គឺតំណាងអោយថ្ងៃទាំង៧នៃសប្តាហ៍តែប៉ុណ្ណោះ។ *ព្រះសិរកបិលមហាព្រហ្ម តំណាងអោយព្រហ្មវិហារធម៌របស់មនុស្ស រួមមាន-មេត្តា-ករុណា-មុទិតា-ឧបេក្ខា។ មាតាបិតាមានមុខ៤ ជាព្រហ្មនៃកូន ជាអ្នកដឹកនាំកូនមន្រ្ដីរាជការមានមុខ៨ (៤លើ៤) ជាព្រហ្មនៃពលរដ្ឋ និង ព្រហ្ម នៃកូនខ្លួនឯងContinue reading “ចូលឆ្នាំខ្មែរ”
អរិយសច្ច:៤
អរិយសច្ចៈ ជាពាក្យបាលី (សំស្រ្កឹត: ចត្វានិ អារ្យសត្យនិ चत्वारि आर्यसत्यानि catvāri āryasatyāni) ជាទ្រឹស្តីដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនា ដែលព្រះពុទ្ធបង្រៀនជាប្រពៃណី ក្នុងធម្មចក្កប្បវត្តនសូត្រ ។ អត្ថន័យរបស់អរិយសច្ចៈ តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ ១- សេចក្តីទុក្ខ មានពិត ២- សេចក្តីទុក្ខ កើតមកពីតណ្ហា ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់ ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។ ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច ៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច ៤ នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤Continue reading “អរិយសច្ច:៤”
សុភាសិតអង់គ្លេស
កំណាព្យក្នុងគេហដ្ឋាន
សូមចុចតំណភ្ជាប់ដើម្បីអាន https://drive.google.com/file/d/1ytG0m306yrZk86VcGzv04yk_SeB7bywl/view?usp=drivesdk
តែងសេចក្តីថ្នាក់ទី៧
អំពីបុគ្គលិកកម្ម បង្រៀនថ្ងៃទី ២០កញ្ញា២០២១ សូមចុចទីនេះ https://drive.google.com/file/d/1nopNrjYizVEL9suTFZBbsF1K3TfuKsO9/view?usp=drivesdk
គម្ពីរព្រះត្រៃបិតក
ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖ ព្រះវិន័យ ឬហៅថា វិន័យបិដក (ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣)។ ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧)។ ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០)។ វិន័យបិដក បំរាមឬច្បាប់ បញ្ញត្តិសម្រាប់ អ្នកបួសក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធ ហាមមិនឲ្យធ្វើនូវអំពើមិនសមរម្យ មិនគួរគប្បី ក្នុងភេទជាបព្វជិត ដាក់ជាចំណែកនៃគម្ពីរក្នុងព្រះពុទ្ធសាសន: មួយប៉ែកខាងវិន័យ ។ វិន័យបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិន័យបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖ គម្ពីរមហាវិភង្គ (សៀវភៅភាគ១, ភាគ២, ភាគ៣ និង ភាគ៤) ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង ២២៧ សិក្ខា ។ គម្ពីរភិក្ខុនីវិភង្គ (សៀវភៅភាគ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។ គម្ពីរមហាវគ្គ (សៀវភៅភាគ៦, ភាគ៧ និង ភាគ៨) ជាគម្ពីរដែលពណ៌នាអំពីរបៀបធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ ។ ក្នុងគម្ពីរនេះមាន ១០ ខន្ធកៈ នៃ ២២Continue reading “គម្ពីរព្រះត្រៃបិតក”
ខន្ធ៥ ឬបញ្ចខន្ធ
ពាក្យថា “បញ្ចក្ខន្ធ” ផ្សំមកពីពាក្យ បញ្ច មានន័យថា ៥ និង ពាក្យថា ខន្ធ មានន័យថា កង, ដើម, គំនរ, ពួក, កង, ប្រជុំ, កំណត់ ។ ពាក្យថា ខន្ធ (khandha) គឺជាពាក្យបាលី ដែលត្រូវនឹងពាក្យថា ស្កន្ធ (skandha) នៅក្នុងភាសាសំស្រ្កឹត ។ ខន្ធ គឺជាបាតុភូត ៥ យ៉ាង ដែលជាឧបករណ៍នៅជាប់ជាមួយខ្លួន និង ជាមូលដ្ឋាននៃវិញ្ញាណឲ្យដឹងអំពីខ្លួន ។ នៅក្នុងបញ្ចក្ខន្ធគ្មានអ្វីជា “អញ” ឬជា “របស់អញ” ទេ ។ ទ្រឹស្តីពុទ្ធសាសនាថេរវាទ អះអាងថា សេចក្តីទុក្ខកើតឡើងនៅពេលណាចិត្តមនុស្សជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ។ ដូច្នេះមនុស្សមានលទ្ធភាពអាចរំលត់សេចក្តីទុក្ខបានដោយការព្យាយាមលះបង់ចោលនៅវត្ថុ,មនុស្ស ឬសត្វទាំងឡាយដែលចិត្តជាប់ជំពាក់ ។ នៅក្នុងពុទ្ធសាសនាមហាយាន អះអាងថាដើម្បីរំដោះចិត្តរបស់យើងឲ្យរួចផុតពីសេចក្តីទុក្ខ យើងត្រូវសិក្សាឈ្វេងយល់ឲ្យច្បាស់នូវធម្មជាតិពិតនៃបញ្ចក្ខន្ធ ពោលគឺពួកវាគឺជារបស់សោះសូន្យទទេ, គ្មានអ្វីជាខ្លឹមសារដែលនាំឲ្យចិត្តជាប់ជំពាក់សោះឡើយ ។Continue reading “ខន្ធ៥ ឬបញ្ចខន្ធ”
ទ្វីបនៅលើផែនដី
នៅលើផែនដីមានដីនិងទឹក។ទ្វីបមាន6 គឺ 1-ទ្វីបអាស៊ី Asia 2- ទ្វីបអឺរ៉ុប Europe 3- ទ្វីបអាព្រិក Africa 4- ទ្វីបអាមេរិកខាងជើង North America និងទ្វីបអាមេរិកខាងត្បូង South America 5-ទ្វីបអូសេអានីឬអូស្ត្រាលី Australia 6 -ទ្វីបអង់តាក់ទិក Antactic ទឹកកក សូមអរគុណ
កំណាព្យ«សីលប្រាំ»
និពន្ធដោយ យួន បូរ៉េត កំណាព្យ«សីលប្រាំ» ១-សូម្បីឆ្កែឆ្មាចេះស្រឡាញ់គ្នា មនុស្សចងកម្មពៀរគ្នាមិនឈប់កាប់ចាក់តែគ្នាមិនព្រមឈប់ រស់មិនគួរគាប់ដោយអវិជ្ជា។ ២-ភ្លេចអស់និច្ចសីលគឺសីល៥ ព្រះពុទ្ធផ្ដែរផ្ដាំឲ្យគ្រប់គ្នាចៀសឆ្ងាយឱ្យផុតកម្មវេរា នឹងបានសុខជាបរលោកនាយ។៣-ផឹកគ្រឿងស្រវឹងនិងកាមេ មនុស្សលោកគួរតែកុំយកស្ពាយផ្ទុយនិងសីលប្រាំនាំអន្តរាយ រាស្ត្ររដ្ឋចាកឆ្ងាយពីក្ដីសុខ។ ៤-កុំប្លន់កុំលួចកុំកុហក នាំហេតុអាក្រក់នាំឱ្យទុក្ខ កុំសម្លាប់ជីវិតមិនរើសមុខ បំផ្លាញក្តីសុខអ្នកដទៃ។ ៥-បេីមនុស្សទាំងអស់នៅលេីលោក នាំគ្នាចាប់យកសិល៥ថ្លៃបដិបត្តិឲ្យខ្ជាប់និងមានន័យ ទទួលសម្បត្តិបីបានក្សេមក្សាន្ត។ ៦-សម្បត្តិមនុស្សសម្បត្តិទេវតា ប្រសើរថ្លៃថ្លាគឺព្រះនិព្វាន សម្បត្តិទាំងនេះមិនងាយបាន ទាល់តែអ្នកបានសន្សំបុណ្យ។
ដូចម្តេចហៅថា ប្រេត?
ប្រេត អានថា ប្រែត តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា “បេត” អានថា ប៉េតៈ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជា មនុស្សស្លាប់ ឬ ព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត ។ បើប្រើជាគុណនាមវិញ ប្រេត មានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។ ក្រោយមកពុទ្ធសាសនាមហាយានបានជ្រាបទៅដល់ប្រទេសចិន ជនជាតិចិនបានបកប្រែពាក្យ ប្រេត ពីភាសាសំស្ក្រឹតទៅជាភាសាចិនថា “អេគុយ” (egui) ដែលមានន័យផ្សេងថា “ខ្មោចស្រេកឃ្លាន” ដែលជាប់អត្ថន័យនៅក្នុងគម្ពីរព្រះត្រៃបិដក និង ផ្នត់គំនិតខ្មែរ និង សាសន៍ផ្សេងៗទៀតដែលកាន់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬ ព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌា និង ជនជាតិចិនដូចគ្នា ។ ដូច្នេះការបកប្រែភាសា និង ការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួលContinue reading “ដូចម្តេចហៅថា ប្រេត?”
តើរុក្ខជាតិនេះឈ្មោះអ្វី?
CARTUS ១-ដេីមនេះខ្មែរហៅដំបងយក្សធំប្រាកដជាក់រាងច្រេីនបែបខ្លះស្លឹកសំប៉ែតមានថែមឆែកមេីលទៅល្អភ្នែកគួរគយគន់។ ២-អ្នកខ្លះហូបស្លឹកណាសំប៉ែតយកមកចិតស្បែកសាច់ក្នុងទន់គេហៅ cartus ប្រាប់ទុកមុនក្រែងលោស៑យស៑ុនមិនស្គាល់ឈ្មោះ។ ៣-អាមួយនេះមូលមានបន្លាមិនកេីតទេណាច្រីនកេីតឈ្លោះកេីតក្ដីកេីតក្ដាំព្រោះវានុះចូរចាំទុកចុះរឿងវានាំ។ ៤-មនុស្សប្រុសស្លាប់ច្រេីននាក់មកហេីយចុះហេតុម្ដេចឡេីយមិនព្រមចាំថាអាសត្វនឹងពុលខ្លាំងមាំអាសត្វនេះនាំតែរឿងរ៉ាវ។
ព្រះអាទិត្យ៧នឹងរះឡើង
កាលឪពុកខ្ញុំនៅមានជីវិតបានមានប្រសាសន៍ថា «ភ្លើងឆេះកាល»។ ដោយសេចក្តីងឿងឆ្ងល់នឹងទស្សន:នេះ ខ្ញុំក៏បានជជែកសួរដេញដោលគាត់។គាត់បានប្រាប់ថា «ភ្លើងឆេះកាល»នេះមានន័យថា ដល់ដំណាក់កាលមួយនេះ កូនពិបាករស់នៅ ព្រោះមនុស្សដណ្តើមគ្នារស់,កើតក្តីច្រណែនឈ្នានីសនឹងគ្នា មនុស្សលែងគោរពគ្នា ធ្វើបាបគ្នាមិនស្រាកស្រាន ហើយទីបំផុតមានតែមនុស្សម្នាក់គត់ដែលចង់ក្តាប់ពិភពលោកទាំងមូលតែម្នាក់ឯង។ ពេលនោះខ្ញុំសួរឪពុកបន្ត« ក្តាប់ពិភពលោកទាំងមូលតែម្នាក់ឯងយ៉ាងម៉េច»? គាត់ប្រាប់ថា នៅពេលវិទ្យាសាស្ត្ររីកចម្រើនខ្លាំង កម្តៅព្រះអាទិត្យបានកើនឡើងលើសពីធម្មតាដែលធ្វើឱ្យមនុស្សពិបាកទ្រាំរស់នៅ។បន្ទាប់មកទៀតមានព្រះអាទិត្យចំនួន៧បានរះឡើង។ ខ្ញុំសួរបន្ត «ព្រះអាទិត្យមានតែ១ទេពុក ចុះបានមកពីណាទៀតដល់ទៅ៧»? ពុកប្រាប់ខ្ញុំថា ប្រទេសចំនួន៧នឹងក្លាយទៅជាប្រទេសមហាអំណាចក្នុងលោកនេះ ដែលពេលនោះហើយពួកគេប្រជែងគ្នាដណ្តើមសក្តានុពលអំណាចដើម្បីគ្រប់គ្រងផែនដីទាំងមូល។ពួកមហាអំណាចពេលបានក្លាយខ្លួនជាប្រទេសមហាអំណាច មានប្រទេសមហាអំណាចខ្លះកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសមហាអំណាចខ្លះកាន់របបផ្តាច់ការ។លទ្ធិទាំង២នេះដណ្តើមគ្នាគ្រប់គ្រងពិភពលោក។នៅពេលប្រទេសខ្លះកាន់លទ្ធិផ្តាច់ការ ប្រទេសខ្លះកាន់ប្រជាធិបតេយ្យទំនាស់នយោបាយនិងសេដ្ឋកិច្ចបានកើតឡើងនៅលើពិភពលោកកាន់តែជ្រួលច្របល់។ពេលនោះចលនាប្រជាធិបតេយ្យលើពិភពលោកបានងើបឡើងទូទាំងលោកទាំងមូលប្រឆាំងអំណាចផ្តាច់ការ។ ពុកប្រាប់ថា ចូរកូនរង់ចាំមើលថា តើដូចការប្រាប់របស់អញឬទេ? បាទ,ពុក !!!!!!! ដោយ យួន បូរ៉េត
