កំណាព្យ«ផ្កាក្នុងគេហដ្ឋាន»

បទបន្ទោលកាក

១- នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្តែងរៀបរាប់ ផ្កាជាសំណព្វ ហាក់បីនៅជាប់កាយា។

២-ផ្កាដាំក្នុងផ្ទះ នៅអែបប៉ប្រះជាយច្បារ  ក្នុងផ្ទះនោះណា ពោរពេញដោយផ្កាគ្រប់ព័ណ៌។

៣-ផ្កាទាំងនេះនៃ ជាកាដូរថ្លៃកម្រ នឹងមានភព្វល្អ​ ទទួលត្រេកអរណាស់ថ្លៃ។

៤-ឱផ្កាអើយផ្កា ដុះក្នុងគ្រឹះហារចរណៃ ម្ចាស់បានលកលៃ ខំថែរាល់ថ្ងៃមិនល្ហែ។

៥-ឱផ្កាអើយផ្កា ខ្ញុំសូម​ប្តេជ្ញាខំថែ មិនមានប្រួលប្រែ ឱយចិត្តបានល្ហែថែស្ងួន។​

៦-ឱផ្កាអើយផ្កា នៅនឹងនេត្រា​មិនសូន្យ មិនលាក់បំពួន មិនឱ្យសោះសូន្យឡើយណា។

៧-ឱផ្កាសិរមាន់ មានស្លឹកគ្រប់គ្រាន់មានផ្កា ក្រហមភ្លឺថ្លា ចម្រុះលាយគ្នាគ្រប់ព័ណ៌។

៨-ឱផ្កាផ្ទីធំ មានដើមរឹងមាំងើបឈរ ផ្កាក្រហមឆ្គ័រ ស្លឹកបៃតងល្អខៀវខ្ចី។

៩-ឱផ្កាឈូករ័ត្ន ដើមត្រង់បន្ទាត់ណា៎ថ្លៃ ឈ្មោះដូចចរណៃ រីកយប់ឬថ្ងៃតែមួយ។

១០-ឱផ្កាម៉ោងដប់ មានស្លឹកខ្ចីសព្វផ្កាត្រួយ មានតែអ្នកមួយ ដែលដុះនៅគល់ជាប់ដី។

១១-ឱផ្កាអើយផ្កា ខ្ញុំសែនស្នេហាណាស់ថ្លៃ នឹកអ្នកយប់ថ្ងៃ គ្មានចិត្តពីរបីបែកបែរ។

និពន្ធដោយ Youn Boreth

ភូមិគ្រួសថ្ងៃទី 18/02/2021

ផ្កាសិរមាន់
ផ្កាផ្ទីក្រហម

Published by Youn Boreth

អរគុណការគាំទ្រពីប្រិយមិត្តដែលបានគាំទ្រគេហទំព័រយើងខ្ញុំ។យើងរក្សាទុកឯកសារអក្សរសាស្ត្រនិងជីវវិទ្យា សម្រាប់សិក្សា។

Leave a comment

Design a site like this with WordPress.com
Get started