ជីវវិទ្យា

ឈាម

និយមន័យ

ឈាមគឺជាធាតុរាវខាប់ មានរសជាតិប្រៃ មានពណ៌ក្រហម។ នៅពេលមនុស្សពេញវ័យ ឈាមនៅក្នុងខ្លួនមានចំណុះ ៥,៥លីត្រ ប៉ុន្តែក៏អាស្រ័យលើមាឌមនុស្សដែរ។
ធាតុបង្កនៃឈាមរួមមាន៖

  1. ប្លាស្មាចំនួន55ភាគរយ
  2. គោលិកាស និងប្លាកែតចំនួន០៸៤៥ភាគរយ
  3. គោលិកាក្រហមចំនួន៤៤,៥៥ភាគរយ។

ប្លាស្មា

ប្លាស្មាគឺជាធាតុរាវដែលរួមមាន៖

  1. អាហាររលាយ
  2. សំណល់
  3. អរម៉ូន
  4. ទឹក
  5. ពណ៌លឿងថ្លា។

គោលិកាក្រហម

  1. រាងដូចកូនថាស
  2. ដង់ស៊ីតេ d=7μ
  3. កម្រាស់ ២ μ
  4. មានចំនួន ៥លានក្នុងមួយមីលីម៉ែតគូប
  5. គ្មានណ្វៃយ៉ូ
  6. មានពណ៌ក្រហម ព្រោះស៊ីតូប្លាសផ្ទុកHb (Hemoglobin)។

មុខងារនៃគោលិកាក្រហម

  1. ផ្ទុកអុកស៊ីសែន ពីសួតទៅកោសិកា រួចផ្ទុកកាបូនឌីអុកស៊ីតពីកោសិកាមកសួតវិញ។

សម្គាល់

  1. Hb: អេម៉ូក្លូប៊ីន
  2. HbO2: អុកស៊ីអេម៉ូក្លូប៊ីន ជាឈាមក្រហមស្រស់សម្បូរទៅដោយអុកស៊ីសែន
  3. HbCO2: កាបេអេម៉ូក្លូប៊ីន ជាឈាមក្រហមក្រមៅ សម្បូរទៅដោយកាបូនឌីអុកស៊ីត។

គោលិកាស

  1. មានរាងប្រែប្រួល
  2. ធំជាងគោលិកាក្រហម
  3. មានចំនួនពី៧០០០ទៅ៨០០០ក្នុងមួយមីលីម៉ែតគូប
  4. មានណ្វៃយ៉ូ។

មុខងារនៃគោលិកាស

គោលិកាសមានមុខងារសម្លាប់មេរោគ ដោយប្រើលក្ខណៈប្រាំយ៉ាង៖

  1. ចលនាអាមីប
  2. ភាពរួស
  3. ដ្យាពែដេស
  4. ផាកូស៊ីត
  5. ការបញ្ចេញ។

Normal of Leucocytes:From 1000 to 10000

ប្លាកែត

  1. មានមាឌតូចជាងគេ
  2. អង្កត់ផ្ចិតពី២ទៅ៤មីក្រុង
  3. មានចំនួន២៥០ពាន់ក្នុងមួយមីលីម៉ែតឈាម។

មុខងារនៃប្លាកែត

ប្លាកែតមានមុខងារ ជួយបញ្ឍប់លំហូរឈាមនៅមុខរបួស។

ជំងឺស្លេក

ជំងឺស្លេកកើតឡើងដោយសារកង្វះអេម៉ូក្លូប៊ីន ក្នុងគោលិកាក្រហម ឬខ្វះគោលិកាក្រហម ដែលនាំឲ្យកោសិកាទទួលអុកស៊ីសែនមិនគ្រប់គ្រាន់ ដូច្នេះនាំឲ្យមនុស្សស្លេក។

មូលហេតុ

  1. បាត់បង់ឈាមច្រើន
  2. ខួរឆ្អឹងឈប់ផលិតគោលិកាក្រហម
  3. បរិភោគអាហារខ្វះជាតិដែក។

ការថែរក្សាឈាម

  • ប្រើថ្នាំតាមវេជ្ជបញ្ជា
  • ពិសារអាហារសម្បូរជាតិដែក បន្លែបៃតង និងថ្លើមសត្វ៕

ចំណាំ ៖ គោលិកាឈាមក្រហមមានអាយុតែ១២០ថ្ងៃ ព្រោះវាគ្មានណ្វៃយ៉ូទេ

Design a site like this with WordPress.com
Get started